ទីតុស 2:5-8

ទីតុស 2:5-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឲ្យ​មាន​ចិត្ត​ធ្ងន់ បរិសុទ្ធ ជា​អ្នក​រវល់​តែ​នឹង​កិច្ចការ​ផ្ទះ មាន​ចិត្ត​ល្អ ហើយ​ចុះ​ចូល​ចំពោះ​ប្តី​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ណា​ប្រមាថ​ព្រះ‌បន្ទូល​បាន​ឡើយ។ ឯ​បុរស​ដែលនៅ​ក្មេង​ក៏​ដូច្នោះ​ដែរ ចូរ​ដាស់​តឿន​គេឲ្យ​មាន​ចិត្ត​ធ្ងន់‌ធ្ងរ។ ចូរ​សម្តែង​ខ្លួន ទុក​ជា​គំរូ​ពី​អំពើ​ល្អ​គ្រប់​ជំពូក ទាំង​បង្រៀន​គេដោយ​ចិត្ត​ស្អាត​ស្អំ និង​ថ្លៃ​ថ្នូរ ហើយនិយាយ​ពាក្យ​ត្រឹម​ត្រូវ ដែល​រក​ចាប់​ទោស​មិន​បាន ដើម្បី​ឲ្យ​អ្នក​ណា​ដែលទាស់​ទទឹង​មាន​សេចក្ដី​ខ្មាស ដោយ​រក​ហេតុ​នឹង​និយាយ​អាក្រក់​ពី​យើង​មិន​បាន។

ចែក​រំលែក
អាន ទីតុស 2

ទីតុស 2:5-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឲ្យ​មាន​ចិត្ត​ធ្ងន់ មាន​ចរិយា​បរិសុទ្ធ យក​ចិត្ត​ទុក​ដាក់​នឹង​កិច្ចការ​ក្នុង​ផ្ទះ​សំបែង មាន​ចិត្ត​ល្អ គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន។ ធ្វើ​ដូច្នេះ គ្មាន​នរណា​អាច​មួល​បង្កាច់​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ឡើយ។ រីឯ​ពួក​យុវជន​វិញ ចូរ​ដាស់‌តឿន​គេ​ឲ្យ​មាន​ចិត្ត​ធ្ងន់​គ្រប់​វិស័យ​ទាំង​អស់។ ចូរ​ប្រព្រឹត្ត​អំពើ​ល្អ ធ្វើ​ជា​គំរូ​ដល់​គេ គឺ​បង្រៀន​គេ​យ៉ាង​ស្អាត‌ស្អំ និង​ថ្លៃ‌ថ្នូរ និយាយ​ពាក្យ​សម្ដី​ត្រឹម​ត្រូវ ដែល​រក​រិះគន់​មិន​កើត។ ធ្វើ​ដូច្នេះ ពួក​អ្នក​ប្រឆាំង​នឹង​បាក់​មុខ ព្រោះ​គេ​រក​អ្វី​និយាយ​អាក្រក់​ពី​យើង​មិន​បាន។

ចែក​រំលែក
អាន ទីតុស 2

ទីតុស 2:5-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឲ្យ​មាន​ចិត្ត​ធ្ងន់‌ធ្ងរ ហើយ​បរិសុទ្ធ ជា​អ្នក​រវល់​តែ​នឹង​ការ​នៅ​ផ្ទះ​ខ្លួន ហើយ​មាន​ចិត្ត​ល្អ នឹង​ចុះ​ចូល​ចំពោះ​ប្ដី ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ណា​ប្រមាថ​ដល់​ព្រះ‌បន្ទូល​បាន​ឡើយ។ ចូរ​ទូន្មាន​ពួក​បុរស ដែល​ក្មេង​ជាង បែប​ដូច្នោះ​ដែរ ឲ្យ​គេ​មាន​ចិត្ត​ធ្ងន់‌ធ្ងរ ហើយ​ត្រូវ​ឲ្យ​អ្នក​សំដែង​ខ្លួន ទុក​ជា​គំរូ​ពី​ការ​ល្អ​គ្រប់​ជំពូក ទាំង​បង្រៀន​គេ កុំ​ឲ្យ​គេ​ប្រព្រឹត្ត​ខូច​អាក្រក់​ឡើយ តែ​ឲ្យ​មាន​ចិត្ត​នឹង‌ធឹង​វិញ ព្រម​ទាំង​ពាក្យ​សំដី​ត្រឹម‌ត្រូវ ដែល​រក​ចាប់​ទោស​មិន​បាន​ផង ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ទទឹង‌ទទែង​បាន​អៀន‌ខ្មាស ដោយ​គ្មាន​ហេតុ​នឹង​និយាយ​អាក្រក់​ពី​អ្នក​ឡើយ។

ចែក​រំលែក
អាន ទីតុស 2