ទីតុស 2:4-5
ទីតុស 2:4-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដើម្បីបង្ហាត់ស្ត្រីដែលនៅក្មេង ឲ្យចេះស្រឡាញ់ប្តី និងកូនរបស់ខ្លួន ឲ្យមានចិត្តធ្ងន់ បរិសុទ្ធ ជាអ្នករវល់តែនឹងកិច្ចការផ្ទះ មានចិត្តល្អ ហើយចុះចូលចំពោះប្តីរបស់ខ្លួន ដើម្បីកុំឲ្យមានអ្នកណាប្រមាថព្រះបន្ទូលបានឡើយ។
ទីតុស 2:4-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដើម្បីជួយអប់រំស្ត្រីៗដែលនៅក្មេងឲ្យចេះស្រឡាញ់ស្វាមី និងស្រឡាញ់កូនរបស់ខ្លួន ឲ្យមានចិត្តធ្ងន់ មានចរិយាបរិសុទ្ធ យកចិត្តទុកដាក់នឹងកិច្ចការក្នុងផ្ទះសំបែង មានចិត្តល្អ គោរពចុះចូលនឹងស្វាមីរៀងៗខ្លួន។ ធ្វើដូច្នេះ គ្មាននរណាអាចមួលបង្កាច់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។
ទីតុស 2:4-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដើម្បីនឹងបង្ហាត់ដល់ពួកស្ត្រីក្មេងៗ ឲ្យគេស្រឡាញ់ប្ដីនឹងកូនខ្លួន ឲ្យមានចិត្តធ្ងន់ធ្ងរ ហើយបរិសុទ្ធ ជាអ្នករវល់តែនឹងការនៅផ្ទះខ្លួន ហើយមានចិត្តល្អ នឹងចុះចូលចំពោះប្ដី ដើម្បីកុំឲ្យមានអ្នកណាប្រមាថដល់ព្រះបន្ទូលបានឡើយ។