ទីតុស 2:3-4
ទីតុស 2:3-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯលោកយាយចាស់ៗក៏ដូច្នោះដែរ ត្រូវមានកិរិយាមារយាទឲ្យសមជាស្ត្រីបរិសុទ្ធ មិនត្រូវនិយាយដើមគេ ឬញៀនស្រាឡើយ ត្រូវបង្រៀនអ្វីដែលល្អ ដើម្បីបង្ហាត់ស្ត្រីដែលនៅក្មេង ឲ្យចេះស្រឡាញ់ប្តី និងកូនរបស់ខ្លួន
ទីតុស 2:3-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រីឯលោកយាយចាស់ៗវិញក៏ដូច្នោះដែរ ចូរជម្រាបគាត់ឲ្យកាន់កិរិយាមារយាទ សមជាអ្នកដែលមានជីវិតដ៏វិសុទ្ធ* កុំឲ្យនិយាយមួលបង្កាច់គេ ឬចំណូលស្រាឡើយ។ គាត់ត្រូវចេះផ្ដល់យោបល់ល្អៗ ដើម្បីជួយអប់រំស្ត្រីៗដែលនៅក្មេងឲ្យចេះស្រឡាញ់ស្វាមី និងស្រឡាញ់កូនរបស់ខ្លួន
ទីតុស 2:3-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឲ្យពួកស្ត្រីចាស់ៗបានបែបដូចគ្នា ទាំងប្រព្រឹត្តបែបគួរនឹងពួកស្ត្រីបរិសុទ្ធ មិនត្រូវនិយាយដើមគេ ឬជាប់ស្រាទំពាំងបាយជូរឡើយ ត្រូវខំបង្រៀនសេចក្ដីត្រឹមត្រូវវិញ ដើម្បីនឹងបង្ហាត់ដល់ពួកស្ត្រីក្មេងៗ ឲ្យគេស្រឡាញ់ប្ដីនឹងកូនខ្លួន