ទីតុស 1:3-4
ទីតុស 1:3-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លុះនៅពេលកំណត់ ព្រះអង្គបានសម្តែងឲ្យស្គាល់ព្រះបន្ទូលរបស់ព្រះអង្គ ដោយការប្រកាសប្រាប់ដែលផ្ញើទុកនឹងខ្ញុំ តាមបញ្ជារបស់ព្រះ ជាព្រះសង្គ្រោះរបស់យើង។ មកដល់ទីតុស ជាកូនពិតក្នុងជំនឿ ដែលយើងមានជាមួយគ្នា សូមឲ្យអ្នកបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្ត មកពីព្រះ ជាព្រះវរបិតា និងពីព្រះយេស៊ូវគ្រីស្ទ ជាព្រះសង្គ្រោះនៃយើង។
ទីតុស 1:3-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅពេលកំណត់ ព្រះអង្គបានសម្តែងព្រះបន្ទូលរបស់ព្រះអង្គ ហើយប្រគល់ព្រះបន្ទូលនេះមកឲ្យខ្ញុំប្រកាស តាមបញ្ជារបស់ព្រះជាម្ចាស់ ជាព្រះសង្គ្រោះរបស់យើង។ មកដល់ទីតុសជាកូនដ៏ពិតប្រាកដខាងជំនឿ ដែលយើងមានរួមគ្នា។ សូមព្រះជាម្ចាស់ជាព្រះបិតា និងព្រះគ្រិស្តយេស៊ូជាព្រះសង្គ្រោះនៃយើង ប្រទានឲ្យអ្នកបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្ត។
ទីតុស 1:3-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែនៅពេលកំណត់ នោះទើបបានសំដែងចេញឲ្យស្គាល់ព្រះបន្ទូលទ្រង់ ដោយការប្រកាសប្រាប់ដែលផ្ញើទុកនឹងខ្ញុំ តាមបង្គាប់របស់ព្រះដ៏ជាព្រះអង្គសង្គ្រោះនៃយើង ខ្ញុំផ្ញើមកអ្នកទីតុស ជាកូនពិតតាមសេចក្ដីជំនឿ ដែលយើងកាន់ជាមួយគ្នា សូមឲ្យអ្នកបានប្រកបដោយព្រះគុណ នឹងសេចក្ដីសុខសាន្ត មកអំពីព្រះដ៏ជាព្រះវរបិតា ហើយអំពីព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា។