បទចម្រៀង 5:6 - Compare All Versions
បទចម្រៀង 5:6 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ខ្ញុំបានបើកឲ្យស្ងួនសម្លាញ់ខ្ញុំ តែស្ងួនសម្លាញ់ខ្ញុំ ទ្រង់បានចេញទៅបាត់ហើយ ក្នុងកាលដែលទ្រង់មានរាជឱអង្ការហៅ នោះខ្ញុំមានចិត្តរំជួល ខ្ញុំខំស្វែងរក តែរកទ្រង់មិនឃើញសោះ ខ្ញុំបានស្រែកហៅ តែទ្រង់មិនឆ្លើយតបឡើយ។
ចែករំលែក
បទចម្រៀង 5 គកស១៦បទចម្រៀង 5:6 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ខ្ញុំបើកទ្វារថ្វាយម្ចាស់ចិត្តរបស់ខ្ញុំ តែគាត់ចាកចេញទៅបាត់។ ខ្ញុំប្រាថ្នាចង់ឮសំឡេងរបស់គាត់ណាស់។ ខ្ញុំតាមរកគាត់ តែរកពុំឃើញ ខ្ញុំស្រែកហៅគាត់ តែគាត់ពុំឆ្លើយទេ។
ចែករំលែក
បទចម្រៀង 5 គខបបទចម្រៀង 5:6 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ខ្ញុំបានបើកឲ្យស្ងួនសំឡាញ់ខ្ញុំ តែស្ងួនសំឡាញ់ខ្ញុំ ទ្រង់បានចេញទៅបាត់ហើយ ក្នុងកាលដែលទ្រង់មានបន្ទូលហៅ នោះខ្ញុំមានចិត្តរំជួល ខ្ញុំខំស្វែងរក តែរកទ្រង់មិនឃើញសោះ ខ្ញុំបានស្រែកហៅ តែទ្រង់មិនឆ្លើយតបឡើយ
ចែករំលែក
បទចម្រៀង 5 ពគប