បទចម្រៀង 5:10-16

បទចម្រៀង 5:10-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

៙ ស្ងួន​សម្លាញ់​របស់​ខ្ញុំ​សម្បុរ​ស មាន​ថ្ពាល់​ក្រហម ទ្រង់​ជា​ឯក​អង្គ​ក្នុង​ពួក​មួយ​ម៉ឺន​នាក់ ព្រះ‌សិរ​ទ្រង់​ល្អ ដូច​ជា​មាស​នព្វ‌គុណ ព្រះ‌កេសា​ទ្រង់​អង្កាញ់ ហើយ​ខ្មៅ​ដូច​សារិកា ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ ដូច​ជា​ព្រាប​នៅ​មាត់​ផ្លូវ​ទឹក ដែល​លាង​ដោយ​ទឹក​ដោះ ហើយ​ដាំ​ក្នុង​គ្រោងយ៉ាង​សម​ល្អ ព្រះ‌គណ្ឌៈ​ទ្រង់​ដូច​ជា​ទី​ដាំ​គ្រឿង​ក្រអូប ដូច​ជា​ដំណាំ​ស្មៅ​មាន​ក្លិន​ផ្អែម ព្រះ‌រឹម​ទ្រង់​ដូច​ជា​ផ្កា​កំភ្លឹង​ដែល​ស្រក់​ទឹក​ក្រអូប ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ដូច​ជា​ចិញ្ចៀន​មាស ដាំ​ដោយ​ត្បូង​បេរីល ព្រះ‌កាយ​ទ្រង់​ដូច​ជា​រចនា​ភ្លុក លម្អ​ដោយ​ត្បូង​កណ្ដៀង ព្រះ‌បាទ​របស់​ព្រះ‌អង្គ​ដូច​ជា​សសរ​ថ្ម​កែវ តម្កល់​នៅ​លើ​ជើង​មាស​នព្វ‌គុណ ឯ​ភាព​ទ្រង់​មាន​លម្អ​ដូច​ជា​ភ្នំ​ល្បាណូន វិសេស​ដូច​ជា​ដើម​តា‌ត្រៅ ព្រះ‌ឧស​ទ្រង់​ក៏​ផ្អែម​ក្រអូប អើ ទ្រង់​គួរ​ស្រឡាញ់​ពេញ​ទី​ហើយ ឱ​ពួក​កូន​ស្រី​ក្រុង​យេរូ‌សាឡិម​អើយ នេះ​ហើយ​ជា​ស្ងួន​សម្លាញ់ ហើយ​ជា​ភឿន​ជីវិត​របស់​ខ្ញុំ។

ចែក​រំលែក
អាន បទចម្រៀង 5

បទចម្រៀង 5:10-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ម្ចាស់​ជីវិត​របស់​ខ្ញុំ មាន​សម្បុរ-ស និង​ស្បែក​ភ្លឺ​រលោង ទោះ​បី​គាត់​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស មួយ​ម៉ឺន​នាក់​ក្ដី ក៏​ឃើញ​ប្លែក​ពី​គេ​ដែរ។ ក្បាល​របស់​គាត់​ប្រៀប​បាន​នឹង​មាស​សុទ្ធ សក់​របស់​គាត់​រួញ​ដូច​អង្គាស‌ដី ហើយ​មាន​ពណ៌​ខ្មៅ ដូច​សារិកា‌កែវ។ ភ្នែក​របស់​គាត់​ស្រស់​ស្អាត ដូច​សត្វ​ព្រាប​ដែល​ស្ថិត​នៅ​ក្បែរ​មាត់​ទឹក។ ប្រស្រី​ភ្នែក​រុំ​ព័ទ្ធ​ដោយ​កែវ​ភ្នែក​ពណ៌​ស ហើយ​ស្ថិត​នៅ​យ៉ាង​សម​ក្នុង​រង្វង់​ភ្នែក។ ថ្ពាល់​របស់​គាត់​ប្រៀប​បី​ដូច​ថ្នាល ដែល​មាន​ពេញ​ដោយ​ផ្កា សាយ​គន្ធ‌ពិដោរ បបូរ​មាត់​របស់​គាត់​ប្រៀប​ដូច​ជា​ផ្កា​ក្រវាន់ ដែល​បញ្ចេញ​ក្លិន​យ៉ាង​ក្រអូប។ ដៃ​របស់​គាត់​ប្រៀប​បាន​នឹង​កង​មាស ដែល​មាន​ដាំ​ត្បូង​ពេជ្រ។ ខ្លួន​របស់​គាត់​ប្រៀប​បាន​នឹង​ភ្លុក ដែល​គេ​ខាត់​យ៉ាង​រលើប ព្រម​ទាំង​មាន​ដាំ​ត្បូង​កណ្ដៀង​ផង។ ជើង​របស់​គាត់​ប្រៀប​បាន​នឹង​សសរ ធ្វើ​ពី​ថ្ម​កែវ​ពណ៌​ស ដែល​បញ្ឈរ​នៅ​លើ​ជើង​សសរ​ធ្វើ​ពី​មាស​សុទ្ធ។ គាត់​មាន​រាង​សង្ហា​ដូច​ភ្នំ​លីបង់ ហើយ​មាន​រូប​ល្អ​ស្អាត​ដូច​ដើម​តាត្រៅ។ មាត់​របស់​គាត់​ពោរ‌ពេញ​ដោយ​ភាព​ទន់‌ភ្លន់ គាត់​ជា​មនុស្ស​គួរ​ឲ្យ​នែប‌និត្យ។ ស្ត្រី​ក្រមុំ​នៃ​ក្រុង​យេរូ‌សាឡឹម​អើយ ម្ចាស់​ចិត្ត​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ មាន​លក្ខណៈ​យ៉ាង​នេះ​ហើយ។

ចែក​រំលែក
អាន បទចម្រៀង 5

បទចម្រៀង 5:10-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

៙ ស្ងួន​សំឡាញ់​របស់​ខ្ញុំ​សម្បុរ​ស មាន​ថ្ពាល់​ក្រហម ទ្រង់​ជា​ឯក​អង្គ​ក្នុង​ពួក​១​ម៉ឺន​នាក់ ព្រះ‌សិរ​ទ្រង់​ល្អ ដូច​ជា​មាស​នព្វ‌គុណ ព្រះ‌កេសា​ទ្រង់​រំកាញ់ ហើយ​ខ្មៅ​ដូច​សារិកា ព្រះ‌នេត្រ​ទ្រង់​ដូច​ជា​ព្រាប​នៅ​មាត់​ផ្លូវ​ទឹក ដែល​លាង​ដោយ​ទឹក​ដោះ ហើយ​ដាំ​ក្នុង​គ្រោង យ៉ាង​សម​ល្អ ព្រះ‌គណ្ឌៈ​ទ្រង់​ដូច​ជា​ទី​ដាំ​គ្រឿង​ក្រអូប ដូច​ជា​ដំណាំ​ស្មៅ​មាន​ក្លិន​ផ្អែម ព្រះ‌រឹម​ទ្រង់​ដូច​ជា​ផ្កា​កំភ្លឹង​ដែល​ស្រក់​ទឹក​ក្រអូប ព្រះ‌ហស្ត​ទ្រង់​ដូច​ជា​ចិញ្ចៀន​មាស​ដាំ​ដោយ​ត្បូង​បេរីល ព្រះ‌កាយ​ទ្រង់​ដូច​ជា​រចនា​ភ្លុក​ស្រោប​ដោយ​និល‌រតន៍ ព្រះ‌បាទ​ទ្រង់​ដូច​ជា​សសរ​ថ្ម​កែវ ដំកល់​នៅ​លើ​ជើង​មាស​នព្វ‌គុណ ឯ​ភាព​ទ្រង់​មាន​លំអ​ដូច​ជា​ភ្នំ​ល្បាណូន វិសេស​ដូច​ជា​ដើម​តាត្រៅ ព្រះ‌ឱស្ឋ​ទ្រង់​ក៏​ផ្អែម​ក្រអូប អើ ទ្រង់​គួរ​ស្រឡាញ់​ពេញ​ទី​ហើយ ឱ​ពួក​កូន​ស្រី​ក្រុង​យេរូ‌សាឡិម​អើយ នេះ​ហើយ​ជា​ស្ងួន​សំឡាញ់ ហើយ​ជា​ភឿន​ជីវិត​របស់​ខ្ញុំ។

ចែក​រំលែក
អាន បទចម្រៀង 5