បទចម្រៀង 4:5-8

បទចម្រៀង 4:5-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដោះ​ឯង​ទាំង​ពីរ​ដូច​ជា​កូន​ក្តាន់​ពីរ ដែល​ជា​កូន​ភ្លោះ​របស់​មេ​មួយ ដែល​កំពុង​រក​ស៊ី​នៅ​ទី​មាន​ផ្កា​កំភ្លឹង។ ៙ យើង​នឹង​ចេញ​ទៅ​ឯ​ភ្នំ​ចន្ទន៍ ហើយ​ដល់​ទួល​កំញាន ចាំ​ទាល់​តែ​ថ្ងៃ​ត្រជាក់ ហើយ​ស្រមោល​បាត់​ទៅ​សិន។ ៙ ឱ​មាស​សម្លាញ់​អើយ ឯង​ស្រស់‌បស់​ល្អ​សព្វ​សារ‌ពាង្គ ឥត​មាន​ខ្ចោះ​នៅ​ខ្លួន​នាង​ឡើយ ប្រពន្ធ​អើយ ចូរ​មក​ពី​ភ្នំ​ល្បាណូន ជា‌មួយ​យើង​ចុះ គឺ​ពី​ភ្នំ​ល្បាណូន​ទៅ​មើល​ពី​កំពូល​ភ្នំ​អាម៉ា‌ណា ពី​កំពូល​ភ្នំ​សេនារ និង​កំពូល​ភ្នំ​ហ៊ើរ‌ម៉ូន​ផង គឺ​ពី​រូង​សត្វ​សិង្ហ ហើយ​ពី​ភ្នំ​របស់​ខ្លា​រខិន

ចែក​រំលែក
អាន បទចម្រៀង 4

បទចម្រៀង 4:5-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សុដន់​ទាំង​ពីរ​របស់​អូន​ប្រៀប​បាន​នឹង​កូន​ភ្លោះ របស់​ប្រើស ដែល​ស៊ី​ស្មៅ​នៅ​តាម​ដើម​ក្រវាន់។ ខ្ញុំ​នឹង​ធ្វើ​ដំណើរ​ទៅ​ភ្នំ​ប្រេង​ទេព្វិរូ និង​ភ្នំ​គ្រឿង​ក្រអូប ឲ្យ​បាន​មុន​ជំនោរ​ពេល​ល្ងាច ហើយ​មុន​ពេល​ស្រមោល​រលាយ​បាត់​ទៅ។ ម្ចាស់​ចិត្ត​បង​អើយ អូន​ស្អាត​ណាស់ អូន​ល្អ​ឥត​ខ្ចោះ។ សម្លាញ់​ចិត្ត​បង​អើយ ចូរ​ចេញ​ដំណើរ​ពី​ភ្នំ​លីបង់​ទៅ​ជា​មួយ​បង! ចូរ​ចេញ​ដំណើរ​ពី​ភ្នំ​លីបង់​នេះ​ជា​មួយ​បង! ចូរ​មើល​ពី​កំពូល​ភ្នំ​អាម៉ា‌ណា កំពូល​ភ្នំ​សេនៀរ និង​កំពូល​ភ្នំ​ហ៊ើរ‌ម៉ូន។ ចូរ​ចាក​ចេញ​ពី​លំ‌នៅ​របស់​សិង្ហ និង​ពី​ភ្នំ​ដែល​ជា​លំ‌នៅ​របស់​ខ្លា‌រខិន​នេះ​ទៅ។

ចែក​រំលែក
អាន បទចម្រៀង 4

បទចម្រៀង 4:5-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដោះ​ឯង​ទាំង​២​ដូច​ជា​កូន​ក្តាន់​២ ដែល​ជា​កូន​ភ្លោះ​របស់​មេ​១ ដែល​កំពុង​រក​ស៊ី​នៅ​ទី​មាន​ផ្កា​កំភ្លឹង។ ៙ អញ​នឹង​ចេញ​ទៅ​ឯ​ភ្នំ​ចន្ទន៍ ហើយ​ដល់​ទួល​កំញាន ចាំ​ទាល់​តែ​ថ្ងៃ​ត្រជាក់ ហើយ​ស្រមោល​បាត់​ទៅ​សិន។ ៙ ឱ​មាស​សំឡាញ់​អើយ ឯង​ស្រស់‌បស់​ល្អ​សព្វ​សារ‌ពាង្គ ឥត​មាន​ខ្ចោះ​នៅ​ខ្លួន​នាង​ឡើយ ប្រពន្ធ​អើយ ចូរ​មក​ពី​ភ្នំ​ល្បាណូន​ជា​មួយ​នឹង​អញ​ចុះ គឺ​ពី​ភ្នំ​ល្បាណូន​ទៅ​មើល​ពី​កំពូល​ភ្នំ​អាម៉ា‌ណា ពី​កំពូល​ភ្នំ​សេនារ ហើយ​នឹង​កំពូល​ភ្នំ​ហ៊ើរ‌ម៉ូន​ផង គឺ​ពី​រូង​សត្វ​សិង្ហ ហើយ​ពី​ភ្នំ​របស់​ខ្លា​រខិន

ចែក​រំលែក
អាន បទចម្រៀង 4