បទចម្រៀង 4:1-2
បទចម្រៀង 4:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មាសសម្លាញ់អើយ អូនស្អាតណាស់ មើល៍ អូនជាស្រីស្រស់ស្អាតណាស់ ភ្នែកអូនដែលបាំងដោយស្បៃ មើលទៅដូចជាភ្នែកព្រាប សក់មានភាពដូចជាហ្វូងពពែ ដែលដេកនៅចង្កេះភ្នំ នៅស្រុកកាឡាត។ ធ្មេញដូចជាហ្វូងចៀមដែលទើបកាត់រោម រួចឡើងមកពីការលាងជម្រះវិញ ជាសត្វដែលមានកូនភ្លោះរៀងរាល់តួ ឥតមានណាមួយដែលបាត់កូនឡើយ
បទចម្រៀង 4:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ម្ចាស់ចិត្តបងអើយ អូនស្អាតណាស់! នៅពីក្រោយស្បៃ កែវភ្នែករបស់អូនភ្លឺថ្លាដូចកែវចរណៃ សក់របស់អូនមានពណ៌ខ្មៅ ដូចហ្វូងពពែចុះពីភ្នំ នៅស្រុកកាឡាត។ ធ្មេញរបស់អូនមានពណ៌ស ដូចហ្វូងចៀមដែលគេទើបនឹងកាត់រោម ហើយនាំគ្នាឡើងពីអណ្ដូងទឹកមកវិញ។ វាសុទ្ធតែមានគូរបស់វា ហើយគ្មានណាមួយនៅឯកោឡើយ។
បទចម្រៀង 4:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មាសសំឡាញ់អើយ ឯងស្រស់បស់ល្អណាស់ហ្ន៎ មើល ឯងជាស្រីស្រស់បស់ល្អ ភ្នែកឯងដែលបាំងដោយស្បៃ មើលទៅដូចជាភ្នែកព្រាប សក់ឯងមានភាពដូចជាហ្វូងពពែ ដែលដេកនៅចង្កេះភ្នំ កាឡាត ធ្មេញឯងក៏ដូចជាហ្វូងចៀមដែលទើបនឹងកាត់រោម រួចឡើងមកពីការលាងជំរះវិញ ជាសត្វដែលមានកូនភ្លោះរៀងរាល់តួ ឥតមានណាមួយដែលបាត់កូនឡើយ