បទចម្រៀង 2:3-4
បទចម្រៀង 2:3-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ ស្ងួនសម្លាញ់របស់ខ្ញុំ នៅកណ្ដាលពួកកូនប្រុសៗ ប្រៀបដូចជាដើមសារី នៅកណ្ដាលពួកឈើព្រៃ ខ្ញុំបានអង្គុយក្រោមម្លប់របស់ទ្រង់ ដោយចិត្តរីករាយជាខ្លាំង ហើយផ្លែរបស់ទ្រង់ ក៏មានរសជាតិផ្អែមដល់អណ្ដាតខ្ញុំ ទ្រង់បាននាំខ្ញុំទៅផ្ទះស៊ីលៀង ហើយទង់របស់ទ្រង់ដែលនៅពីលើខ្ញុំ គឺជាសេចក្ដីស្រឡាញ់
បទចម្រៀង 2:3-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ម្ចាស់ជីវិតរបស់ខ្ញុំស្ថិតនៅក្នុង ចំណោមយុវជនទាំងឡាយ ដូចដើមចន្ទន៍ដុះក្នុងចំណោមដើមឈើព្រៃ។ អូនពេញចិត្តអង្គុយនៅក្រោមម្លប់របស់បង ហើយផ្លែចន្ទន៍នេះមានរសជាតិផ្អែមឆ្ងាញ់។ ម្ចាស់ជីវិតរបស់ខ្ញុំបាននាំខ្ញុំចូលទៅក្នុង ដំណាក់ស្រាទំពាំងបាយជូរ នៅពីលើខ្ញុំមានសរសេរថា «សេចក្ដីស្នេហា»។
បទចម្រៀង 2:3-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ស្ងួនសំឡាញ់របស់ខ្ញុំនៅកណ្តាលពួកកូនប្រុសៗ នោះប្រៀបដូចជាដើមសារី នាកណ្តាលពួកឈើនៅព្រៃ ខ្ញុំបានអង្គុយក្រោមម្លប់នៃទ្រង់ ដោយចិត្តរីករាយជាខ្លាំង ហើយផ្លែរបស់ទ្រង់ក៏មានរសផ្អែមដល់អណ្តាតខ្ញុំ ទ្រង់បាននាំខ្ញុំទៅឯផ្ទះស៊ីលៀង ហើយទង់របស់ទ្រង់ដែលនៅពីលើខ្ញុំ គឺជាសេចក្ដីស្រឡាញ់