បទចម្រៀង 1:8-10
បទចម្រៀង 1:8-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ ឱនាងដែលល្អលើសជាងគេក្នុងពួកស្រីៗអើយ បើមិនដឹងទេ មានតែចេញទៅតាមដានជើង របស់ហ្វូងសត្វទៅ ហើយឃ្វាលកូនពពែរបស់ឯង ក្បែរត្រសាលរបស់ពួកគង្វាលចុះ។ ឱមាសសម្លាញ់អើយ យើងបានប្រៀបឯងដូចជាសេះ ទឹមរាជរថរបស់ផារ៉ោន ថ្ពាល់ឯងស្រស់ល្អសមនឹងគ្រឿងតែង ហើយកឯងផង ដែលប្រដាប់ដោយខ្សែដូច្នេះ
បទចម្រៀង 1:8-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ស្ត្រីដែលមានរូបឆោមល្អដាច់គេអើយ ប្រសិនបើនាងមិនដឹងទេ ចូរដើរតាមដានរបស់ហ្វូងចៀម ហើយឃ្វាលពពែរបស់នាង នៅក្បែរខ្ទមរបស់ពួកគង្វាលចុះ! អូនសម្លាញ់អើយ អូនមានរូបឆោមល្អ ដូចសេះដែលទឹមរាជរថរបស់ ព្រះចៅផារ៉ោន។ គ្រឿងអលង្ការរបស់អូន ធ្វើឲ្យថ្ពាល់របស់អូនកាន់តែស្អាត ហើយខ្សែករបស់អូន ក៏បង្ហាញសាច់ដ៏ល្អរបស់អូនដែរ។
បទចម្រៀង 1:8-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
៙ ឱនាងដែលល្អលើសជាងគេក្នុងពួកស្រីៗអើយ បើមិនដឹងទេ នោះមានតែចេញទៅតាមដានជើងរបស់ ហ្វូងសត្វទៅ ហើយឃ្វាលកូនពពែរបស់ឯងក្បែរត្រសាលរបស់ពួក អ្នកគង្វាលចុះ។ ៙ ឱមាសសំឡាញ់អើយ អញបានប្រៀបឯងដូចជាសេះទឹមរាជរថរបស់ផារ៉ោន ថ្ពាល់ឯងស្រស់ល្អសមនឹងគ្រឿងតែង ហើយកឯងផង ដែលប្រដាប់ដោយខ្សែដូច្នេះ