បទចម្រៀង 1:7-8

បទចម្រៀង 1:7-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​អ្នក​ដែល​ចិត្ត​ខ្ញុំ​ម្ចាស់​ស្រឡាញ់​អើយ សូម​ប្រាប់​ខ្ញុំ​ម្ចាស់​ថា ទ្រង់​ឃ្វាល​ហ្វូង​សត្វ​នៅ​ត្រង់​ណា​ផង តើ​នៅ​កន្លែង​ណា​ដែល​ឲ្យ​សម្រាក​ពេល​ថ្ងៃ​ត្រង់? តើ​មាន​ទំនង​អ្វី​ឲ្យ​ខ្ញុំ​ម្ចាស់​បាន​ដូច​ជា​ស្រី ដែល​ត្រូវបាំង​មុខ នៅ​ជា‌មួយ​ហ្វូង​សត្វ របស់​ពួក​មិត្ត​ភក្ដិ របស់​ព្រះ‌អង្គ​ដូច្នេះ។ ៙ ឱ​នាង​ដែល​ល្អ​លើស​ជាង​គេ​ក្នុង​ពួក​ស្រីៗ​អើយ បើ​មិន​ដឹង​ទេ មាន​តែ​ចេញ​ទៅ​តាម​ដាន​ជើង របស់ហ្វូង​សត្វ​ទៅ ហើយ​ឃ្វាល​កូន​ពពែ​របស់​ឯង ក្បែរ​ត្រសាល​របស់​ពួកគង្វាល​ចុះ។

ចែក​រំលែក
អាន បទចម្រៀង 1

បទចម្រៀង 1:7-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

៙ ឱ​អ្នក​ដែល​ចិត្ត​ខ្ញុំ​ម្ចាស់​ស្រឡាញ់​អើយ សូម​ប្រាប់​ខ្ញុំ​ម្ចាស់​ពី​ទ្រង់​ឃ្វាល​ហ្វូង​សត្វ​នៅ​ត្រង់​ណា​ផង តើ​នៅ​កន្លែង​ណា​ដែល​ឲ្យ​សំរាក​ពេល​ថ្ងៃ​ត្រង់ ដ្បិត​តើ​មាន​ទំនង​អ្វី​ឲ្យ​ខ្ញុំ​ម្ចាស់​បាន​ដូច​ជា​ស្រី​ដែល​ត្រូវ បាំង​មុខ នៅ​ជា​មួយ​នឹង​ហ្វូង​សត្វ​របស់​ពួក​ភឿន ទ្រង់​ដូច្នេះ។ ៙ ឱ​នាង​ដែល​ល្អ​លើស​ជាង​គេ​ក្នុង​ពួក​ស្រីៗ​អើយ បើ​មិន​ដឹង​ទេ នោះ​មាន​តែ​ចេញ​ទៅ​តាម‌ដាន​ជើង​របស់ ហ្វូង​សត្វ​ទៅ ហើយ​ឃ្វាល​កូន​ពពែ​របស់​ឯង​ក្បែរ​ត្រសាល​របស់​ពួក អ្នក​គង្វាល​ចុះ។

ចែក​រំលែក
អាន បទចម្រៀង 1