បទចម្រៀង 1:7
បទចម្រៀង 1:7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱអ្នកដែលចិត្តខ្ញុំម្ចាស់ស្រឡាញ់អើយ សូមប្រាប់ខ្ញុំម្ចាស់ថា ទ្រង់ឃ្វាលហ្វូងសត្វនៅត្រង់ណាផង តើនៅកន្លែងណាដែលឲ្យសម្រាកពេលថ្ងៃត្រង់? តើមានទំនងអ្វីឲ្យខ្ញុំម្ចាស់បានដូចជាស្រី ដែលត្រូវបាំងមុខ នៅជាមួយហ្វូងសត្វ របស់ពួកមិត្តភក្ដិ របស់ព្រះអង្គដូច្នេះ។
បទចម្រៀង 1:7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ម្ចាស់ចិត្តរបស់អូនអើយ សូមប្រាប់អូនមកថា តើបងឃ្វាលហ្វូងចៀមរបស់បងនៅទីណា នៅពេលថ្ងៃត្រង់ តើបងឲ្យហ្វូងចៀម សម្រាកនៅកន្លែងណា? សូមកុំទុកឲ្យអូនដើររកបង នៅក្បែរហ្វូងចៀមមិត្តភក្ដិរបស់បងឡើយ!
បទចម្រៀង 1:7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
៙ ឱអ្នកដែលចិត្តខ្ញុំម្ចាស់ស្រឡាញ់អើយ សូមប្រាប់ខ្ញុំម្ចាស់ពីទ្រង់ឃ្វាលហ្វូងសត្វនៅត្រង់ណាផង តើនៅកន្លែងណាដែលឲ្យសំរាកពេលថ្ងៃត្រង់ ដ្បិតតើមានទំនងអ្វីឲ្យខ្ញុំម្ចាស់បានដូចជាស្រីដែលត្រូវ បាំងមុខ នៅជាមួយនឹងហ្វូងសត្វរបស់ពួកភឿន ទ្រង់ដូច្នេះ។