បទចម្រៀង 1:2-4
បទចម្រៀង 1:2-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
សូមឲ្យប្តីថើបខ្ញុំដោយស្និតស្នាល ដ្បិតសេចក្ដីស្រឡាញ់របស់បងវិសេសជាងស្រា ទំពាំងបាយជូរទៅទៀត ប្រេងអប់របស់បងក្រអូបណាស់ ហើយឈ្មោះរបស់បង ក៏ដូចជាប្រេងក្រអូបដែលចាក់ចេញ ហេតុនោះបានជាពួកព្រហ្មចារីសុទ្ធតែស្រឡាញ់បង ខ្ញុំសូមដើរតាមបង ហើយយើងនឹងរត់។ ស្ដេចបាននាំខ្ញុំចូលទៅក្នុងបន្ទប់របស់ទ្រង់ យើងនឹងមានអំណរ ហើយរីករាយជាមួយទ្រង់ យើងនឹងចាំពីសេចក្ដីស្រឡាញ់របស់ទ្រង់ ជាជាងស្រាទំពាំងបាយជូរ គេស្រឡាញ់ទ្រង់ នោះត្រឹមត្រូវណាស់។
បទចម្រៀង 1:2-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សូមបងថើបអូនឲ្យអស់ចិត្តមក ដ្បិតសេចក្ដីស្រឡាញ់របស់បង វិសេសជាងស្រាទំពាំងបាយជូរទៅទៀត។ ក្លិនរបស់បងក្រអូបណាស់ ហើយនាមរបស់បងក៏សាយក្លិនក្រអូបដែរ។ ហេតុនេះហើយបានជាស្ត្រីក្រមុំទាំងឡាយ នាំគ្នាស្រឡាញ់បង។ សូមបងដឹកដៃអូន យើងប្រញាប់ទៅជាមួយគ្នា។ បងជាស្ដេចរបស់អូន សូមនាំអូនចូលក្នុងបន្ទប់របស់បងផង យើងនឹងរួមសប្បាយជាមួយគ្នា។ យើងនឹងលើកតម្កើងសេចក្ដីស្រឡាញ់របស់បង ដែលវិសេសជាងស្រាទំពាំងបាយជូរ។ ស្រីៗនាំគ្នាស្រឡាញ់បងដូច្នេះ ពិតជាត្រឹមត្រូវមែន។
បទចម្រៀង 1:2-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
៙ ឱបើប្ដីនឹងថើបខ្ញុំដោយព្រះឱស្ឋទៅអេះ ពីព្រោះសេចក្ដីស្រឡាញ់របស់ទ្រង់វិសេសជាងស្រា ទំពាំងបាយជូរ ប្រេងអប់របស់ទ្រង់ធុំក្លិនក្រអូបល្អ ព្រះនាមទ្រង់ក៏ដូចជាប្រេងក្រអូបដែលចាក់ចេញហើយ ហេតុនោះបានជាពួកព្រហ្មចារីសុទ្ធតែស្រឡាញ់ដល់ទ្រង់ សូមទាញនាំខ្ញុំម្ចាស់ នោះយើងខ្ញុំនឹងរត់តាមទ្រង់។ (ស្តេចទ្រង់បាននាំខ្ញុំចូលទៅក្នុងបន្ទប់ទ្រង់) យើងខ្ញុំនឹងមានចិត្តអំណរ ហើយរីករាយក្នុងអង្គទ្រង់ យើងខ្ញុំនឹងនឹកចាំពីសេចក្ដីស្រឡាញ់របស់ទ្រង់ ជាជាងស្រាទំពាំងបាយជូរ គេស្រឡាញ់ដល់ទ្រង់ នោះគួរណាស់ហើយ។