បទចម្រៀង 1:12-17

បទចម្រៀង 1:12-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

៙ កំពុង​ដែល​ស្ដេច​គង់​នៅ​តុ នោះ​ប្រេង​ទេព្វិរូ​របស់​ខ្ញុំ​បាន​សាយ​ក្លិន​ក្រអូប​ទៅ ស្ងួន​សម្លាញ់​របស់​ខ្ញុំ​ជា​កញ្ចប់​កំញាន នៅដើម​ទ្រូង​របស់​ខ្ញុំ ស្ងួន​សម្លាញ់​របស់​ខ្ញុំ​ប្រៀប​ដូច​ជា កញ្ចុំ​ផ្កា​ក្រពេន​ដល់​ខ្ញុំ ដែល​ដុះ​នៅ​ក្នុង​ចម្ការ​ទំពាំង‌បាយ‌ជូរ ស្រុក​អេន-កេឌី។ ៙ មើល៍ ឯង​ស្រស់‌បស់​ល្អ មាស​សម្លាញ់​អើយ មើល៍ ឯង​ស្រស់​បស់​ល្អ​ណាស់ ភ្នែក​ឯង​ដូច​ជា​ភ្នែក​ព្រាប។ មើល៍ ទ្រង់​ក៏​ល្អ ស្ងួន​សម្លាញ់​អើយ អើ ទ្រង់​គួរ​ស្រឡាញ់​ណាស់ ដំណេក​របស់​យើង​ខៀវ​ខ្ចី រត​ផ្ទះ​របស់​យើង​ជា​ដើម​តា‌ត្រៅ ហើយ​ធ្នឹម​របស់​យើង​ជា​ដើម​កកោះ

ចែក​រំលែក
អាន បទចម្រៀង 1

បទចម្រៀង 1:12-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​ព្រះ‌រាជា​កំពុង​សោយ​ព្រះ‌ស្ងោយ ទឹក​អប់​ទេព្វិរូ​របស់​ខ្ញុំ​បាន​សាយ​ក្លិន​ក្រអូប។ ព្រះ‌រាជា​ជា​ម្ចាស់​ចិត្ត​របស់​ខ្ញុំ ប្រៀប​បាន​នឹង ផ្កា​មួយ​បាច់​នៅ​លើ​ទ្រូង​របស់​ខ្ញុំ។ ម្ចាស់​ចិត្ត​របស់​ខ្ញុំ​ប្រៀប​បាន​នឹង​លម្អង​ផ្កា ដែល​ដុះ​នៅ​តាម​ប្រភព​ទឹក​អេន‌គេឌី ម្ចាស់​ចិត្ត​បង​អើយ អូន​ស្អាត​ណាស់! អូន​ល្អ​ដាច់​គេ! កែវ​ភ្នែក​របស់​អូន​មាន​សម្រស់​ដូច​សត្វ​ព្រាប។ ម្ចាស់​ចិត្ត​អូន​អើយ បង​ក៏​ស្អាត គួរ​ឲ្យ​ស្រឡាញ់​ដែរ! ស្លឹក​ឈើ​ដ៏​ខៀវ​ខ្ចី​នេះ​ជា​គ្រែ​របស់​យើង។ មែក​តាត្រៅ​ទាំង​នេះ​ជា​ពិដាន​ផ្ទះ​របស់​យើង ហើយ​ដើម​កកោះ​ទាំង​នេះ ជា​ជញ្ជាំង​ផ្ទះ​របស់​យើង។

ចែក​រំលែក
អាន បទចម្រៀង 1

បទចម្រៀង 1:12-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

៙ កំពុង​ដែល​ស្តេច​ទ្រង់​គង់​នៅ​តុ នោះ​ប្រេង​ទេព្វិរូ​របស់​ខ្ញុំ​បាន​ផ្សាយ​ក្លិន​ក្រអូប​ទៅ ស្ងួន​សំឡាញ់​របស់​ខ្ញុំ​ជា​កញ្ចប់​កំញាន នៅ​នា​រវាង​ដោះ​ខ្ញុំ​ទាំង​២​ដល់​ខ្ញុំ ស្ងួន​សំឡាញ់​របស់​ខ្ញុំ​ក៏​ដូច​ជា​កញ្ចុំ​ផ្កា​ក្រពេន​ដល់​ខ្ញុំ ដែល​ដុះ​នៅ​ក្នុង​ចំការ​ទំពាំង‌បាយ‌ជូរ​ស្រុក​អេន-កេឌី។ ៙ មើល ឯង​ស្រស់‌បស់​ល្អ មាស​សំឡាញ់​អើយ មើល ឯង​ស្រស់​បស់​ល្អ​ណាស់ ភ្នែក​ឯង​ដូច​ជា​ភ្នែក​ព្រាប។ ៙ មើល ព្រះ‌អង្គ​ក៏​ល្អ ស្ងួន​សំឡាញ់​អើយ អើ ទ្រង់​គួរ​ស្រឡាញ់​ណាស់ ដំណេក​របស់​យើង​ខៀវ​ខ្ចី រត​ផ្ទះ​របស់​យើង​ជា​ដើម​តាត្រៅ ហើយ​ធ្នឹម​របស់​យើង​ជា​ដើម​កកោះ

ចែក​រំលែក
អាន បទចម្រៀង 1