បទចម្រៀង 1:1-3
បទចម្រៀង 1:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះជាចម្រៀងមួយក្នុងចំណោមចម្រៀងទំនុករបស់ស្តេចសាឡូម៉ូន។ សូមឲ្យប្តីថើបខ្ញុំដោយស្និតស្នាល ដ្បិតសេចក្ដីស្រឡាញ់របស់បងវិសេសជាងស្រា ទំពាំងបាយជូរទៅទៀត ប្រេងអប់របស់បងក្រអូបណាស់ ហើយឈ្មោះរបស់បង ក៏ដូចជាប្រេងក្រអូបដែលចាក់ចេញ ហេតុនោះបានជាពួកព្រហ្មចារីសុទ្ធតែស្រឡាញ់បង
បទចម្រៀង 1:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះជាបទចម្រៀងដ៏ពីរោះជាងគេបំផុត តែងឡើងដោយព្រះបាទសាឡូម៉ូន។ សូមបងថើបអូនឲ្យអស់ចិត្តមក ដ្បិតសេចក្ដីស្រឡាញ់របស់បង វិសេសជាងស្រាទំពាំងបាយជូរទៅទៀត។ ក្លិនរបស់បងក្រអូបណាស់ ហើយនាមរបស់បងក៏សាយក្លិនក្រអូបដែរ។ ហេតុនេះហើយបានជាស្ត្រីក្រមុំទាំងឡាយ នាំគ្នាស្រឡាញ់បង។
បទចម្រៀង 1:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះជាចំរៀងដែលប្រសើរបំផុតជាងអស់ទាំង ចំរៀងជាទំនុករបស់ស្តេចសាឡូម៉ូន។ ៙ ឱបើប្ដីនឹងថើបខ្ញុំដោយព្រះឱស្ឋទៅអេះ ពីព្រោះសេចក្ដីស្រឡាញ់របស់ទ្រង់វិសេសជាងស្រា ទំពាំងបាយជូរ ប្រេងអប់របស់ទ្រង់ធុំក្លិនក្រអូបល្អ ព្រះនាមទ្រង់ក៏ដូចជាប្រេងក្រអូបដែលចាក់ចេញហើយ ហេតុនោះបានជាពួកព្រហ្មចារីសុទ្ធតែស្រឡាញ់ដល់ទ្រង់