នាងរស់ 4:16-21

នាងរស់ 4:16-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នាង​ណាអូមី​ក៏​យក​ចៅ​មក​បី ហើយ​ចិញ្ចឹម​បី​បាច់​ត​រៀង​ទៅ។ ពួក​ស្ត្រី​ដែល​នៅ​ជិត​ខាង​នាំ​គ្នា​ពោល​ថា៖ «នាង​ណាអូមី​មាន​កូន​ប្រុស​មួយ!»។ ពួក​គេ​ហៅ​កូន​នោះ​ថា «អូបេដ»។ លោក​អូបេដ​នេះ​ហើយ​ដែល​ត្រូវ​ជា​ឪពុក​លោក​អ៊ីសាយ ហើយ​លោក​អ៊ីសាយ​ជា​បិតា​របស់​ព្រះ‌បាទ​ដាវីឌ។ នេះ​ជា​ពូជ‌ពង្ស​លោក​ពេរេស: លោក​ពេរេស​បង្កើត​លោក​ហេត‌ស្រុន លោក​ហេត‌ស្រុន​បង្កើត​លោក​រ៉ាម លោក​រ៉ាម​បង្កើត​លោក​អមី‌ណា‌ដាប់ លោក​អមី‌ណា‌ដាប់​បង្កើត​លោក​ណា‌សូន លោក​ណា‌សូន​បង្កើត​លោក​សាល‌ម៉ូន លោក​សាល‌ម៉ូន​បង្កើត​លោក​បូអូស លោក​បូអូស​បង្កើត​លោក​អូបេដ

ចែក​រំលែក
អាន នាងរស់ 4