នាងរស់ 3:1-3
នាងរស់ 3:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ណាអូមីជាម្តាយក្មេកនិយាយទៅនាងថា៖ «កូនអើយ ម្តាយគួររកទីសម្រាកឲ្យកូនហើយ ដើម្បីឲ្យកូនបានសុខសាន្ត លោកលោកបូអូស ដែលកូនបាននៅជាមួយពួកស្រីរបស់លោក នោះជាសាច់ញាតិនឹងយើងហើយ នៅយប់នេះ លោកនឹងរោយស្រូវនៅទីលាន ដូច្នេះ ចូរកូនងូតទឹក រួចលាបគ្រឿងក្រអូប តែងខ្លួនចូលទៅក្នុងទីលាននោះចុះ តែកុំឲ្យលោកស្គាល់កូនឡើយ ទាល់តែលោកបានស៊ីផឹកហើយ។
នាងរស់ 3:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ថ្ងៃមួយ នាងណាអូមីពោលទៅកាន់នាងរស់ថា៖ «ម៉ែត្រូវតែរកអនាគតឲ្យកូន ដើម្បីកូនបានសេចក្ដីសុខ។ លោកបូអូសដែលកូនធ្វើការជាមួយស្រីបម្រើរបស់គាត់នោះ ជាប់សាច់ញាតិនឹងយើងដែរ។ ល្ងាចនេះ គាត់នឹងទៅបោកបែនស្រូវនៅលាន។ ចូរកូនតុបតែងខ្លួនឲ្យស្អាត លាបទឹកអប់ និងស្លៀកពាក់យ៉ាងល្អផង រួចដើរទៅលានដែលគាត់បោកបែនស្រូវ តែកុំបង្ហាញខ្លួនឲ្យគាត់ស្គាល់ រហូតទាល់តែគាត់ពិសាអាហារ និងស្រារួច។
នាងរស់ 3:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រានោះ ន៉ាអូមីជាម្តាយក្មេក និយាយទៅនាងថា កូនអើយ គួរឲ្យអញរកទីសំរាកឲ្យឯងដែរ ដើម្បីឲ្យឯងបានស្រួលវិញ ឯបូអូស ដែលឯងបាននៅជាមួយនឹងពួកស្រីរបស់លោក នោះជាសាច់ញាតិនឹងយើងហើយ មើល នៅយប់នេះឯង លោកនឹងរោយស្រូវឱកនៅទីលាន ដូច្នេះ ចូរឯងងូតទឹក រួចលាបគ្រឿងក្រអូប ហើយតែងខ្លួនចូលទៅឯទីលាននោះចុះ តែកុំឲ្យលោកស្គាល់ឯងឡើយ ដរាបដល់លោកបានស៊ីផឹកហើយ