នាងរស់ 1:4-5
នាងរស់ 1:4-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កូនទាំងពីរក៏យកប្រពន្ធ ពីពួកក្រមុំស្រីសាសន៍ម៉ូអាប់នោះ នាងមួយឈ្មោះអ័រប៉ា ហើយមួយទៀតឈ្មោះនាងរស់។ គេរស់នៅស្រុកនោះប្រហែលជាដប់ឆ្នាំ ហើយម៉ាឡូន និងគីលីយ៉ូនក៏ស្លាប់ទាំងពីរនាក់ទៅ នៅសល់តែណាអូមីម្នាក់ឯង បាត់កូនទាំងពីរ ទាំងប្តី។
នាងរស់ 1:4-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កូនទាំងពីរបានរៀបការជាមួយស្ត្រីសាសន៍ម៉ូអាប់ ម្នាក់ឈ្មោះអ៊រប៉ា និងម្នាក់ទៀតឈ្មោះរស់។ គេរស់នៅក្នុងស្រុកនោះអស់រយៈពេលប្រហែលដប់ឆ្នាំ។ បន្ទាប់មក ម៉ាឡូន និងគីលីយ៉ូន ក៏ស្លាប់ទៅដែរ ទុកនាងណាអូមីជាម្ដាយឲ្យនៅតែម្នាក់ឯង បាត់ទាំងប្ដីបាត់ទាំងកូន។
នាងរស់ 1:4-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កូនទាំង២ក៏យកប្រពន្ធពីពួកក្រមុំស្រីសាសន៍ម៉ូអាប់នោះ នាង១ឈ្មោះអ័រប៉ា ហើយ១ទៀតឈ្មោះនាងរស់ ម៉ាឡូន នឹងគីលីយ៉ុនក៏នៅស្រុកនោះប្រហែលជា១០ឆ្នាំ រួចគេស្លាប់ទៅទាំង២នាក់ នៅសល់តែន៉ាអូមីម្នាក់ឯង ឥតទាំងកូនទាំងប្ដីផង។