នាងរស់ 1:19-21

នាងរស់ 1:19-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

រួច​ទាំង​ពីរ​នាក់​ក៏​នាំ​គ្នា​ទៅ​ដល់​បេថ្លេ‌ហិម កាល​បាន​ចូល​ទៅ​ក្នុង​បេថ្លេ‌ហិម​ហើយ នោះ​ពួក​អ្នក​ស្រុក​ទាំង​អស់​គ្នា​ក៏​មាន​សេចក្ដី​រំជួល​ពី​ដំណើរ​គាត់ ដោយ​ពាក្យ​ថា៖ «តើ​នេះ​ជា​ណា‌អូមី​មែន​ឬ?» គាត់​ឆ្លើយ​ថា៖ «កុំ​ហៅ​ខ្ញុំ​ថា​ណា‌អូមី ឡើយ ត្រូវ​ហៅ​ថា​ម៉ារ៉ា វិញ ដ្បិត​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ‌ចេស្តា ព្រះ‌អង្គ​បាន​ប្រព្រឹត្ត​នឹង​ខ្ញុំ​ដោយ​ជូរ​ល្វីង​ណាស់។ ខ្ញុំ​បាន​ចេញ​ទៅ​ទាំង​ពោរ‌ពេញ តែ​ព្រះ‌យេហូវ៉ា​បាន​នាំ​ខ្ញុំ ឲ្យ​ត្រឡប់​វិល​មក​ដោយ​ទទេ ចុះ​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ហៅ​ឈ្មោះ​ខ្ញុំ​ថា ណា‌អូមី ជា​អ្នក​ដែល​ព្រះ‌យេហូវ៉ា បាន​ធ្វើ​បន្ទាល់​ទាស់​នឹង​ខ្ញុំ ហើយ​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ‌ចេស្តា បាន​ធ្វើ​ទុក្ខ​ខ្ញុំ​ដូច្នេះ?»

ចែក​រំលែក
អាន នាងរស់ 1

នាងរស់ 1:19-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ម្ដាយ និង​កូន​បាន​ធ្វើ​ដំណើរ​មក​ដល់​ភូមិ​បេថ្លេ‌ហិម។ កាល​អ្នក​ទាំង​ពីរ​មក​ដល់​ភូមិ​នោះ អ្នក​ស្រុក​ទាំង​អស់​ក៏​ភ្ញាក់​ផ្អើល ហើយ​ស្ត្រីៗ​និយាយ​គ្នា​ថា៖ «អ្នក​នេះ​ជា​ណាអូមី​មែន ឬ​មិន​មែន?»។ នាង​ណាអូមី​ឆ្លើយ​ថា៖ «កុំ​ហៅ​ខ្ញុំ​ថា​“ណាអូមី”​ទៀត ត្រូវ​ហៅ​ខ្ញុំ​ថា​“ម៉ារ៉ា”​វិញ ដ្បិត​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត បាន​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​ល្វីង​ជូរ​ចត់​ក្រៃ‌លែង។ ខ្ញុំ​ចាក​ចេញ​ពី​ទី​នេះ​ទៅ ខ្ញុំ​មាន​អ្វីៗ​គ្រប់​យ៉ាង ប៉ុន្តែ ព្រះ‌អម្ចាស់​បាន​ឲ្យ​ខ្ញុំ​ត្រឡប់​មក​វិញ​ដោយ​ដៃ​ទទេ។ សូម​កុំ​ហៅ​ខ្ញុំ​ថា “ណាអូមី” ទៀត ដ្បិត​ព្រះ‌អម្ចាស់​បាន​ប្រឆាំង​នឹង​ខ្ញុំ ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុតបាន​ធ្វើ​ឲ្យ​ខ្ញុំ​រង​ទុក្ខ​លំបាក!»។

ចែក​រំលែក
អាន នាងរស់ 1

នាងរស់ 1:19-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​ទាំង​២​នាក់​ក៏​នាំ​គ្នា​ទៅ​ដល់​ក្រុង​បេថ្លេ‌ហិម កាល​បាន​ចូល​ទៅ​ក្នុង​ក្រុង​បេថ្លេ‌ហិម​ហើយ នោះ​ពួក​អ្នក​ស្រុក​ទាំង​អស់​គ្នា ក៏​មាន​សេចក្ដី​រំជួល​ពី​ដំណើរ​គាត់ ដោយ​ពាក្យ​ថា នេះ​តើ​ជា​ន៉ាអូមី​មែន​ឬ​អី គាត់​ឆ្លើយ​ថា កុំ​ហៅ​ខ្ញុំ​ថា​ន៉ាអូមី​ឡើយ ត្រូវ​ហៅ​ថា​ម៉ារ៉ា​វិញ ដ្បិត​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ‌ចេស្តា ទ្រង់​បាន​ប្រព្រឹត្ត​នឹង​ខ្ញុំ​ដោយ​ជូរ​ល្វីង​ណាស់ ខ្ញុំ​បាន​ចេញ​ទៅ​ទាំង​ពោរ‌ពេញ តែ​ព្រះ‌យេហូវ៉ា​បាន​នាំ​ខ្ញុំ​ឲ្យ​ត្រឡប់​វិល​មក​ដោយ​ទទេ​វិញ ចុះ​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ហៅ​ឈ្មោះ​ខ្ញុំ​ថា ន៉ាអូមី ជា​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​បន្ទាល់​ទាស់​នឹង​ខ្ញុំ ហើយ​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ‌ចេស្តា​បាន​ធ្វើ​ទុក​ខ្ញុំ​ដូច្នេះ

ចែក​រំលែក
អាន នាងរស់ 1