រ៉ូម 9:4-5
រ៉ូម 9:4-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គឺសាសន៍អ៊ីស្រាអែល ព្រះបានរើសគេធ្វើជាកូន គេមានសិរីល្អ មានសេចក្តីសញ្ញា ការប្រទានក្រឹត្យវិន័យ របៀបថ្វាយបង្គំ និងសេចក្តីសន្យាជារបស់ខ្លួន គេមានពួកបុព្វបុរស ហើយព្រះគ្រីស្ទបានកើតពីពួកគេខាងសាច់ឈាម។ សូមឲ្យព្រះដែលខ្ពស់លើសទាំងអស់ មានព្រះពរអស់កល្បជានិច្ច។ អាម៉ែន។
រ៉ូម 9:4-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គឺសាសន៍អ៊ីស្រាអែល។ ព្រះជាម្ចាស់បានរាប់ពួកគេទុកជាបុត្ររបស់ព្រះអង្គ ពួកគេមានសិរីរុងរឿង មានសម្ពន្ធមេត្រី*នានា មានគម្ពីរវិន័យ* ស្គាល់របៀបគោរពបម្រើព្រះអង្គ ទទួលព្រះបន្ទូលសន្យាផ្សេងៗ មានបុព្វបុរស ហើយព្រះគ្រិស្តក៏កើតមកជាមនុស្សក្នុងពូជពង្សរបស់ពួកគេថែមទៀតផង ព្រះអង្គជាព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់លើអ្វីៗទាំងអស់ សូមលើកតម្កើងព្រះអង្គអស់កល្បជានិច្ច អាម៉ែន!
រ៉ូម 9:4-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គឺជាសាសន៍អ៊ីស្រាអែល ដែលគេមានការចិញ្ចឹមជាកូនព្រះ នឹងសិរីល្អ សេចក្ដីសញ្ញា ការប្រទានក្រិត្យវិន័យ របៀបថ្វាយបង្គំ នឹងសេចក្ដីសន្យាជារបស់ផងខ្លួន ព្រមទាំងពួកឰយុកោផង ហើយព្រះគ្រីស្ទក៏បានកើតពីពួកគេ ខាងឯសាច់ឈាមដែរ ដែលទ្រង់ខ្ពស់លើសទាំងអស់ ជាព្រះដ៏មានពរអស់កល្បជានិច្ច អាម៉ែន