រ៉ូម 9:25-26
រ៉ូម 9:25-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូចព្រះអង្គមានព្រះបន្ទូលក្នុងគម្ពីរហូសេថា៖ «យើងនឹងហៅអស់អ្នកដែលមិនមែនជាប្រជារាស្ត្ររបស់យើង ថាជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងហៅសាសន៍ដែលមិនមែនជាស្ងួនភ្ងា ថាជាស្ងួនភ្ងា ឯត្រង់កន្លែងណាដែលបានពោលទៅគេថា "អ្នករាល់គ្នាមិនមែនជាប្រជារាស្ត្ររបស់យើងទេ" កន្លែងនោះនឹងត្រូវបានគេហៅថា ជាកូនរបស់ព្រះដ៏មានព្រះជន្មរស់វិញ »។
រ៉ូម 9:25-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដូចមានថ្លែងទុកក្នុងគម្ពីរព្យាការី*ហូសេថា: «អ្នកដែលមិនមែនជាប្រជារាស្ត្ររបស់យើង យើងនឹងហៅគេថាជាប្រជារាស្ត្ររបស់យើង រីឯជាតិសាសន៍ដែលយើងមិនបានស្រឡាញ់ យើងនឹងហៅគេថាជាជាតិសាសន៍ ដ៏ជាទីស្រឡាញ់របស់យើង ហើយត្រង់ណាដែលមានពោលទៅ អ្នកទាំងនោះថា “អ្នករាល់គ្នាមិនមែនជា ប្រជារាស្ដ្ររបស់យើងទេ!” ត្រង់នោះ គេនឹងមានឈ្មោះថាជាបុត្រ របស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់» ។
រ៉ូម 9:25-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូចមានសេចក្ដីចែងទុកក្នុងគម្ពីរហូសេ សំដែងមកថា «អញនឹងហៅសាសន៍នោះ ដែលមិនមែនជារាស្ត្រអញ ថាជារាស្ត្រអញវិញ ហើយអ្នកនោះដែលមិនមែនជាស្ងួនភ្ងា ថាជាស្ងួនភ្ងាដែរ» ដូច្នេះ នៅកន្លែងដែលបានសំដែងថា «ឯងរាល់គ្នាមិនមែនជារាស្ត្រអញទេ» ត្រង់កន្លែងនោះឯងនឹងហៅគេថា ជាកូនរបស់ព្រះដ៏មានព្រះជន្មរស់នៅវិញ