រ៉ូម 9:24-26

រ៉ូម 9:24-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គឺ​យើង​រាល់​គ្នា​ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ មិន​ត្រឹម​តែ​ពី​សាសន៍​យូដា​ប៉ុណ្ណោះ គឺ​ពី​សាសន៍​ដទៃ​ថែម​ទៀត​ផង នោះ​តើ​ដូច​ម្តេច​ទៅ​វិញ? ដូច​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ក្នុង​គម្ពីរ​ហូសេ​ថា៖ «យើង​នឹង​ហៅ​អស់​អ្នក​ដែល​មិន​មែន​ជា​ប្រជា​រាស្ត្រ​របស់​យើង ថា​ជា​ប្រជា​រាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ហៅ​សាសន៍​ដែល​មិន​មែន​ជា​ស្ងួន‌ភ្ងា ថា​ជា​ស្ងួន‌ភ្ងា ឯ​ត្រង់​កន្លែង​ណា​ដែល​បាន​ពោល​ទៅ​គេ​ថា "អ្នក​រាល់​គ្នា​មិន​មែន​ជា​ប្រជា​រាស្ត្រ​របស់​យើង​ទេ" កន្លែង​នោះ​នឹង​ត្រូវ​បាន​គេ​ហៅ​ថា ជា​កូន​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​វិញ »។

ចែក​រំលែក
អាន រ៉ូម 9

រ៉ូម 9:24-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពោល​គឺ​យើង​ទាំង​អស់​គ្នា​ដែល​ព្រះអង្គ​បាន​ត្រាស់​ហៅ មិន​ត្រឹម​តែ​ពី​ក្នុង​ចំណោម​សាសន៍​យូដា​ប៉ុណ្ណោះ​ទេ គឺ​ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ដទៃ​ថែម​ទៀត​ផង ដូច​មាន​ថ្លែង​ទុក​ក្នុង​គម្ពីរ​ព្យាការី*​ហូសេ​ថា: «អ្នក​ដែល​មិន​មែន​ជា​ប្រជា‌រាស្ត្រ​របស់​យើង យើង​នឹង​ហៅ​គេ​ថា​ជា​ប្រជា‌រាស្ត្រ​របស់​យើង រីឯ​ជាតិ​សាសន៍​ដែល​យើង​មិន​បាន​ស្រឡាញ់ យើង​នឹង​ហៅ​គេ​ថា​ជា​ជាតិ​សាសន៍ ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង ហើយ​ត្រង់​ណា​ដែល​មាន​ពោល​ទៅ អ្នក​ទាំង​នោះ​ថា “អ្នក​រាល់​គ្នា​មិន​មែន​ជា ប្រជា‌រាស្ដ្រ​របស់​យើង​ទេ!” ត្រង់​នោះ គេ​នឹង​មាន​ឈ្មោះ​ថា​ជា​បុត្រ របស់​ព្រះ‌ជា‌ម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​រស់» ​ ។

ចែក​រំលែក
អាន រ៉ូម 9