រ៉ូម 9:23-25

រ៉ូម 9:23-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ហើយ​ចុះ​បើ​ព្រះ‌អង្គ​ចង់​សម្ដែង​សិរី​ល្អ​ដ៏​បរិបូរ​របស់​ព្រះ‌អង្គ​ចំពោះ​វត្ថុ​ដែល​គួរ​ទទួល​សេចក្តី​មេត្តា‌ករុណា ដែល​ទ្រង់​បាន​រៀប​ចំ​ជា​មុន​សម្រាប់​សិរី​ល្អ គឺ​យើង​រាល់​គ្នា​ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ មិន​ត្រឹម​តែ​ពី​សាសន៍​យូដា​ប៉ុណ្ណោះ គឺ​ពី​សាសន៍​ដទៃ​ថែម​ទៀត​ផង នោះ​តើ​ដូច​ម្តេច​ទៅ​វិញ? ដូច​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ក្នុង​គម្ពីរ​ហូសេ​ថា៖ «យើង​នឹង​ហៅ​អស់​អ្នក​ដែល​មិន​មែន​ជា​ប្រជា​រាស្ត្រ​របស់​យើង ថា​ជា​ប្រជា​រាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ហៅ​សាសន៍​ដែល​មិន​មែន​ជា​ស្ងួន‌ភ្ងា ថា​ជា​ស្ងួន‌ភ្ងា

ចែក​រំលែក
អាន រ៉ូម 9

រ៉ូម 9:23-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះអង្គ​ក៏​ចង់​បង្ហាញ​សិរី‌រុងរឿង​ដ៏​ប្រសើរ​លើស‌លុប​របស់​ព្រះអង្គ ចំពោះ​អស់​អ្នក​ដែល​ព្រះអង្គ​មេត្តា‌ករុណា​ដែរ​ ជា​អ្នក​ដែល​ព្រះអង្គ​បាន​តម្រូវ​ទុក​ជា​មុន​ឲ្យ​ទទួល​សិរី‌រុងរឿង ពោល​គឺ​យើង​ទាំង​អស់​គ្នា​ដែល​ព្រះអង្គ​បាន​ត្រាស់​ហៅ មិន​ត្រឹម​តែ​ពី​ក្នុង​ចំណោម​សាសន៍​យូដា​ប៉ុណ្ណោះ​ទេ គឺ​ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ដទៃ​ថែម​ទៀត​ផង ដូច​មាន​ថ្លែង​ទុក​ក្នុង​គម្ពីរ​ព្យាការី*​ហូសេ​ថា: «អ្នក​ដែល​មិន​មែន​ជា​ប្រជា‌រាស្ត្រ​របស់​យើង យើង​នឹង​ហៅ​គេ​ថា​ជា​ប្រជា‌រាស្ត្រ​របស់​យើង រីឯ​ជាតិ​សាសន៍​ដែល​យើង​មិន​បាន​ស្រឡាញ់ យើង​នឹង​ហៅ​គេ​ថា​ជា​ជាតិ​សាសន៍ ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង

ចែក​រំលែក
អាន រ៉ូម 9