រ៉ូម 9:14-16
រ៉ូម 9:14-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ តើយើងត្រូវនិយាយដូចម្តេច? តើព្រះអយុត្តិធម៌ឬ? មិនមែនដូច្នោះទេ! ដ្បិតព្រះអង្គមានព្រះបន្ទូលទៅលោកម៉ូសេថា៖ «យើងនឹងមេត្តាករុណាដល់អ្នកណាដែលយើងមេត្តាករុណា ហើយយើងនឹងក្តួលអាណិត ដល់អ្នកណាដែលយើងក្តួលអាណិត» ។ ដូច្នេះ មិនមែនស្រេចលើបំណង ឬការខំប្រឹងប្រែងរបស់មនុស្សឡើយ គឺស្រេចលើព្រះ ដែលទ្រង់មេត្តាករុណាវិញ។
រ៉ូម 9:14-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដូច្នេះ តើយើងត្រូវគិតដូចម្ដេច? តើព្រះជាម្ចាស់អយុត្ដិធម៌ឬ? ទេ មិនមែនទេ! ដ្បិតព្រះអង្គមានព្រះបន្ទូលទៅកាន់លោកម៉ូសេថា: «យើងនឹងមានចិត្តមេត្តាករុណាដល់នរណា ដែលយើងមេត្តាករុណា ហើយយើងក៏នឹងអាណិតអាសូរនរណា ដែលយើងអាណិតអាសូរដែរ» ។ ដូច្នេះ មិនមែនស្រេចតាមតែបំណងចិត្ត ឬការខំប្រឹងប្រែងរបស់មនុស្សឡើយ គឺស្រេចតាមតែព្រះជាម្ចាស់ ដែលមានព្រះហឫទ័យមេត្តាករុណានោះវិញ
រ៉ូម 9:14-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ យើងនឹងថាដូចម្តេច តើព្រះមានសេចក្ដីទុច្ចរិតឬអី ទេ គ្មានសោះ ដ្បិតទ្រង់មានបន្ទូលទៅលោកម៉ូសេថា «អញនឹងផ្សាយសេចក្ដីមេត្តាករុណា ដល់អ្នកណាដែលអញមេត្តាករុណា ក៏នឹងមានសេចក្ដីក្តួលអាណិត ដល់អ្នកណាដែលអញក្តួលអាណិត» ដូច្នេះ មិនសំរេចនឹងអ្នកណាដែលចង់បាន ឬនឹងអ្នកណាដែលខំរត់តាមនោះទេ គឺស្រេចនឹងព្រះ ដែលមានសេចក្ដីមេត្តាករុណាវិញ