រ៉ូម 9:10-13

រ៉ូម 9:10-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មិន​តែ​ប៉ុណ្ណោះ​សោត នាង​រេបិ‌កា​ក៏​មាន​ផ្ទៃ​ពោះ​នឹង​បុរស​តែ​មួយ​ដូច្នោះ​ដែរ គឺ​លោក​អ៊ីសាក ជា​បុព្វបុរស​របស់​យើង ទោះ​ជា​កូន​ទាំង​ពីរ​មិន​ទាន់​កើត ហើយ​មិន​ទាន់​បាន​ធ្វើ​អ្វី​ល្អ ឬ​អាក្រក់​នៅ​ឡើយ​ក៏​ដោយ (ដើម្បី​ឲ្យ​គម្រោង​ការ​ជ្រើស​រើស​របស់​ព្រះ​បាន​ជាប់​នៅ មិន​មែន​ដោយ​ការ​ប្រព្រឹត្ត គឺ​ដោយ​សារ​ការ​ត្រាស់​ហៅ​របស់​ព្រះ‌អង្គ) ដ្បិត​ព្រះ‌ទ្រង់​មាន​ព្រះ​បន្ទូល​ប្រាប់​នាង​ថា៖ «កូន​ច្បង​នឹង​ត្រូវ​បម្រើ​កូន​ប្អូន» ។ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «យើង​បាន​ស្រឡាញ់​យ៉ាកុប តែ​ស្អប់​អេសាវ» ។

ចែក​រំលែក
អាន រ៉ូម 9

រ៉ូម 9:10-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មិន​តែ​ប៉ុណ្ណោះ​សោត នាង​រេបិកា​ក៏​មាន​ផ្ទៃ​ពោះ​នឹង​បុរស​តែ​មួយ គឺ​លោក​អ៊ីសាក​ជា​បុព្វបុរស​របស់​យើង។ ព្រះ‌ជា‌ម្ចាស់​មាន​គម្រោង‌ការ​ជ្រើស​រើស​មនុស្ស ដោយ​មិន​គិត​ពី​អំពើ​ដែល​គេ​ប្រព្រឹត្ត​នោះ​ទេ គឺ​ជ្រើស​រើស​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ​ដែល​ត្រាស់​ហៅ។ ដើម្បី​ឲ្យ​បាន​ស្រប​តាម​គម្រោង‌ការ​នេះ នៅ​ពេល​កូន​ភ្លោះ​នៅ​ក្នុង​ផ្ទៃ ពុំ​ទាន់​បាន​ប្រព្រឹត្ត​អំពើ​ល្អ ឬ​អាក្រក់​នៅ​ឡើយ​ផង​នោះ ព្រះអង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​នាង​រេបិកា​ថា «កូន​ច្បង​នឹង​បម្រើ​កូន​ប្អូន» ដូច​មាន​ចែង​ទុក​មក​ថា «យើង​ស្រឡាញ់​យ៉ាកុប​ជាង​អេសាវ» ។

ចែក​រំលែក
អាន រ៉ូម 9