រ៉ូម 9:1-4

រ៉ូម 9:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខ្ញុំ​និយាយ​សេចក្តី​ពិត​ក្នុង​ព្រះ‌គ្រីស្ទ ខ្ញុំ​មិន​កុហក​ទេ មន​សិកា​របស់​ខ្ញុំ​ធ្វើ​បន្ទាល់​ជា​មួយ​ខ្ញុំ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ថា ខ្ញុំ​មាន​ទុក្ខ​ព្រួយ​ជា​ខ្លាំង ហើយ​ឈឺ​ចាប់​នៅ​ក្នុង​ចិត្ត​ជា‌និច្ច។ ដ្បិត​ខ្ញុំ​សុខ​ចិត្ត​ឲ្យ​ខ្លួន​ខ្ញុំ​ត្រូវ​បណ្តាសា ហើយ​កាត់​ចេញ​ពី​ព្រះ​គ្រីស្ទ ជំនួស​បង‌ប្អូន​ជា​ញាតិ​សន្តាន​របស់​ខ្ញុំ ខាង​សាច់​ឈាម គឺ​សាសន៍​អ៊ីស្រា‌អែល ព្រះ​បាន​រើស​គេ​ធ្វើ​ជា​កូន គេ​មាន​សិរី‌ល្អ មាន​សេចក្តី​សញ្ញា ការ​ប្រទាន​ក្រឹត្យ‌វិន័យ របៀប​ថ្វាយ​បង្គំ និង​សេចក្តី​សន្យា​ជា​របស់​ខ្លួន

ចែក​រំលែក
អាន រ៉ូម 9

រ៉ូម 9:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​សូម​និយាយ​សេចក្ដី​ពិត ដោយ​រួម​ជា​មួយ​ព្រះ‌គ្រិស្ត ខ្ញុំ​មិន​កុហក​ទេ គឺ​ខ្ញុំ​និយាយ​ដោយ​មាន​មន‌សិការ​របស់​ខ្ញុំ​ផ្ទាល់ ជា​សាក្សី និង​ដោយ​មាន​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​បំភ្លឺ​ថា ខ្ញុំ​មាន​ទុក្ខ​ព្រួយ​ជា​ខ្លាំង ហើយ​ឈឺ​ចុក​ចាប់​ក្នុង​ចិត្ត​ជានិច្ច​ផង ដ្បិត​ខ្ញុំ​បន់​ឲ្យ​តែ​ខ្លួន​ខ្ញុំ​ត្រូវ​បណ្ដាសា បែក​ចេញ​ពី​ព្រះ‌គ្រិស្ត ព្រោះ​តែ​បងប្អូន និង​ញាតិ‌សន្ដាន ដែល​ជា​សាច់​សា​លោហិត​របស់​ខ្ញុំ​ផ្ទាល់ គឺ​សាសន៍​អ៊ីស្រា‌អែល។ ព្រះ‌ជា‌ម្ចាស់​បាន​រាប់​ពួក​គេ​ទុក​ជា​បុត្រ​របស់​ព្រះអង្គ ពួក​គេ​មាន​សិរី‌រុងរឿង មាន​សម្ពន្ធ‌មេត្រី*​នានា មាន​គម្ពីរ‌វិន័យ* ស្គាល់​របៀប​គោរព​បម្រើ​ព្រះអង្គ ទទួល​ព្រះ‌បន្ទូល​សន្យា​ផ្សេងៗ

ចែក​រំលែក
អាន រ៉ូម 9

រ៉ូម 9:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ​និយាយ​សេចក្ដី​ពិត ដោយ​នូវ​ព្រះ‌គ្រីស្ទ ខ្ញុំ​មិន​ភូត‌កុហក​ទេ បញ្ញា​ចិត្ត​ខ្ញុំ​ក៏​ធ្វើ​បន្ទាល់​ជា​មួយ​នឹង​ខ្ញុំ ដោយ​នូវ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ផង ថា ខ្ញុំ​មាន​សេចក្ដី​ទុក្ខ​សោក​ជា​ខ្លាំង នឹង​សេចក្ដី​ព្រួយ​លំបាក​ក្នុង​ចិត្ត​ជានិច្ច ដ្បិត​ខ្ញុំ​ស្ទើរ​តែ​នឹង​សូម​ឲ្យ​ព្រះ‌គ្រីស្ទ​ដាក់​បណ្តាសា​ខ្ញុំ​វិញ ជំនួស​បង​ប្អូន​ជា​ញាតិ​សន្តាន​របស់​ខ្ញុំ ខាង​ឯ​សាច់​ឈាម គឺ​ជា​សាសន៍​អ៊ីស្រាអែល ដែល​គេ​មាន​ការ​ចិញ្ចឹម​ជា​កូន​ព្រះ នឹង​សិរី‌ល្អ សេចក្ដី​សញ្ញា ការ​ប្រទាន​ក្រិត្យ‌វិន័យ របៀប​ថ្វាយ‌បង្គំ នឹង​សេចក្ដី​សន្យា​ជា​របស់​ផង​ខ្លួន ព្រម​ទាំង​ពួក​ឰយុកោ​ផង

ចែក​រំលែក
អាន រ៉ូម 9