រ៉ូម 7:8-10
រ៉ូម 7:8-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ ដោយបាបឆ្លៀតឱកាសតាមរយៈបញ្ញត្តិ នោះក៏បង្កើតឲ្យមានការលោភលន់គ្រប់បែបយ៉ាងនៅក្នុងខ្ញុំ ដ្បិតបើគ្មានក្រឹត្យវិន័យ បាបក៏ស្លាប់ដែរ។ ពីដើមខ្ញុំរស់ដោយគ្មានក្រឹត្យវិន័យ លុះបញ្ញត្តិមកដល់ នោះបាបក៏រស់ឡើង ឯខ្ញុំក៏ស្លាប់ ហើយខ្ញុំឃើញថា បញ្ញត្តិដែលសន្យាឲ្យមានជីវិត នោះបង្ហាញថាខ្ញុំមានទោសត្រូវស្លាប់វិញ។
រ៉ូម 7:8-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បាប*ក៏ឆ្លៀតឱកាសដែលបញ្ញត្តិហាមឃាត់ខ្ញុំនោះ បង្កើតឲ្យមានការលោភលន់គ្រប់យ៉ាងនៅក្នុងខ្លួនខ្ញុំ។ ប្រសិនបើគ្មានក្រឹត្យវិន័យទេ បាបក៏រលាយសូន្យដែរ។ ពីដើម ខ្ញុំរស់នៅដោយគ្មានក្រឹត្យវិន័យ។ លុះបញ្ញត្តិមកដល់ បាបក៏កើតមានឡើង រីឯខ្ញុំ ខ្ញុំក៏បាត់បង់ជីវិត។ ដូច្នេះ បញ្ញត្តិដែលត្រូវនាំឲ្យខ្ញុំមានជីវិតនោះ បែរជាបណ្ដាលឲ្យខ្ញុំស្លាប់ទៅវិញ
រ៉ូម 7:8-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែកាលអំពើបាបបានឱកាស ដោយសារបញ្ញត្ត នោះក៏បង្កើតគ្រប់ទាំងសេចក្ដីលោភ នៅក្នុងខ្លួនខ្ញុំវិញ ដ្បិតក្រៅពីក្រិត្យវិន័យ អំពើបាបបានស្លាប់សូន្យ តែពីដើម ក្រៅពីក្រិត្យវិន័យ នោះខ្ញុំបានរស់នៅ លុះសេចក្ដីបញ្ញត្តបានកើតមក នោះបាបក៏រស់ឡើង ឯខ្ញុំក៏ត្រូវស្លាប់វិញ ហើយខ្ញុំឃើញថា បញ្ញត្តនោះ ដែលសំរាប់ឲ្យមានជីវិត នោះបានឲ្យខ្ញុំត្រូវស្លាប់វិញ