រ៉ូម 7:7-9

រ៉ូម 7:7-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ តើ​យើង​គួរ​និយាយ​ដូច​ម្តេច? តើ​គម្ពីរ‌វិន័យ​ជា​បាប​ឬ? មិន​មែន​ដូច្នោះ​ទេ! តែ​បើ​គ្មាន​ក្រឹត្យ‌វិន័យ​ទេ ខ្ញុំ​ក៏​មិន​បាន​ស្គាល់​បាប​ដែរ។ ប្រសិន‌បើ​គម្ពីរ​វិន័យ​មិន​បាន​ចែង​ថា «កុំ​លោភ​លន់ » នោះ​ខ្ញុំ​ក៏​មិន​បាន​ដឹង​ថា​លោភ​លន់​ជា​អ្វី​ដែរ។ ប៉ុន្តែ ដោយ​បាប​ឆ្លៀត​ឱកាស​តាម​រយៈ​បញ្ញត្តិ នោះ​ក៏​បង្កើត​ឲ្យ​មាន​ការ​លោភ​លន់​គ្រប់​បែប​យ៉ាង​នៅ​ក្នុង​ខ្ញុំ ដ្បិត​បើ​គ្មាន​ក្រឹត្យ‌វិន័យ បាប​ក៏​ស្លាប់​ដែរ។ ពី​ដើម​ខ្ញុំ​រស់​ដោយ​គ្មាន​ក្រឹត្យ‌វិន័យ លុះ​បញ្ញត្តិ​មក​ដល់ នោះ​បាប​ក៏​រស់​ឡើង

ចែក​រំលែក
អាន រ៉ូម 7

រ៉ូម 7:7-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដូច្នេះ តើ​យើង​គិត​ដូច​ម្ដេច? តើ​ក្រឹត្យ‌វិន័យ​ជា​បាប​ឬ? ទេ មិន​មែន​ទេ។ ប៉ុន្តែ ប្រសិន​បើ​គ្មានក្រឹត្យ‌វិន័យ​ទេ​នោះ ខ្ញុំ​ក៏​មិន​ដឹង​ថា បាប​ជា​អ្វី​ដែរ។ ប្រសិន​បើ​ក្រឹត្យ‌វិន័យ​មិន​ហាម​ថា «កុំ​លោភ‌លន់» នោះ​ខ្ញុំ​មុខ​ជា​ពុំ​ដឹង​ថា​ការ​លោភ‌លន់​នេះ​ជា​អ្វី​ផង។ បាប*​ក៏​ឆ្លៀត​ឱកាស​ដែល​បញ្ញត្តិ​ហាម​ឃាត់​ខ្ញុំ​នោះ បង្កើត​ឲ្យ​មាន​ការ​លោភ‌លន់​គ្រប់​យ៉ាង​នៅ​ក្នុង​ខ្លួន​ខ្ញុំ។ ប្រសិន​បើ​គ្មាន​ក្រឹត្យ‌វិន័យ​ទេ បាប​ក៏​រលាយ​សូន្យ​ដែរ​។ ពី​ដើម ខ្ញុំ​រស់​នៅ​ដោយ​គ្មាន​ក្រឹត្យ‌វិន័យ។ លុះ​បញ្ញត្តិ​មក​ដល់ បាប​ក៏​កើត​មាន​ឡើង

ចែក​រំលែក
អាន រ៉ូម 7

រ៉ូម 7:7-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ យើង​នឹង​ថា​ដូច​ម្តេច តើ​ក្រិត្យ‌វិន័យ​ជា​តួ​បាប​ឬ​អី ទេ មិន​មែន​ឡើយ ខ្ញុំ​មិន​បាន​ទាំង​ស្គាល់​បាប​ផង លើក​តែ​ដោយ‌សារ​ក្រិត្យ‌វិន័យ​ចេញ ដ្បិត​បើ​សិន​ជា​ក្រិត្យ‌វិន័យ​មិន​បាន​ថា «កុំ​ឲ្យ​លោភ» នោះ​ខ្ញុំ​ឥត​បាន​ដឹង​ថា​មាន​សេចក្ដី​លោភ​ផង​ឡើយ តែ​កាល​អំពើ​បាប​បាន​ឱកាស ដោយ‌សារ​បញ្ញត្ត នោះ​ក៏​បង្កើត​គ្រប់​ទាំង​សេចក្ដី​លោភ នៅ​ក្នុង​ខ្លួន​ខ្ញុំ​វិញ ដ្បិត​ក្រៅ​ពី​ក្រិត្យ‌វិន័យ អំពើ​បាប​បាន​ស្លាប់​សូន្យ តែ​ពី​ដើម ក្រៅ​ពី​ក្រិត្យ‌វិន័យ នោះ​ខ្ញុំ​បាន​រស់​នៅ លុះ​សេចក្ដី​បញ្ញត្ត​បាន​កើត​មក នោះ​បាប​ក៏​រស់​ឡើង ឯ​ខ្ញុំ​ក៏​ត្រូវ​ស្លាប់​វិញ

ចែក​រំលែក
អាន រ៉ូម 7