រ៉ូម 7:4-6
រ៉ូម 7:4-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បងប្អូនអើយ អ្នករាល់គ្នាក៏បានស្លាប់ខាងឯក្រឹត្យវិន័យ ដោយសារព្រះកាយរបស់ព្រះគ្រីស្ទដែរ ដើម្បីឲ្យអ្នករាល់គ្នាទៅជាប់នឹងម្នាក់ទៀត គឺជាប់នឹងព្រះអង្គដែលមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ដើម្បីបង្កើតផលថ្វាយព្រះ។ ដ្បិតកាលយើងនៅខាងសាច់ឈាមនៅឡើយ នោះសេចក្ដីប៉ងប្រាថ្នារបស់បាប ដែលជំរុញដោយក្រឹត្យវិន័យ បានធ្វើសកម្មភាពនៅក្នុងអវយវៈរបស់យើង ដើម្បីបង្កើតផលផ្លែឲ្យសេចក្តីស្លាប់។ តែឥឡូវនេះ យើងបានរួចពីក្រឹត្យវិន័យហើយ គឺស្លាប់ខាងឯការដែលបានឃុំឃាំងយើង ដើម្បីឲ្យយើងគោរពបម្រើតាមរបៀបថ្មីរបស់ព្រះវិញ្ញាណវិញ មិនមែនតាមរបៀបចាស់របស់គម្ពីរវិន័យឡើយ។
រ៉ូម 7:4-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រីឯបងប្អូនវិញក៏ដូច្នោះដែរ ដោយសារព្រះកាយរបស់ព្រះគ្រិស្ត បងប្អូនបានស្លាប់ រួចផុតពីក្រឹត្យវិន័យ ហើយទៅជាប់នឹងម្ចាស់មួយទៀត គឺជាប់នឹងព្រះគ្រិស្តដែលមានព្រះជន្មរស់ឡើងវិញ ដើម្បីបង្កើតផលថ្វាយព្រះជាម្ចាស់ ដ្បិតកាលយើងរស់នៅខាងនិស្ស័យលោកីយ៍នៅឡើយ ដោយមានក្រឹត្យវិន័យជំរុញ តណ្ហាអាក្រក់ផ្សេងៗបានសម្តែងឥទ្ធិពលក្នុងសរីរាង្គកាយរបស់យើង ដើម្បីឲ្យយើងបង្កើតផលដែលបណ្ដាលឲ្យស្លាប់ តែឥឡូវនេះ ដោយយើងបានស្លាប់ រួចផុតពីក្រឹត្យវិន័យហើយ គឺរួចផុតពីអ្វីៗដែលបានឃុំឃាំងយើង ដូច្នេះ យើងបម្រើព្រះជាម្ចាស់តាមរបៀបថ្មី ដែលមកពីព្រះវិញ្ញាណ មិនមែនបម្រើតាមរបៀបចាស់ ដែលមកពីក្រឹត្យវិន័យសរសេរជាលាយលក្ខណ៍អក្សរនោះឡើយ។
រ៉ូម 7:4-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
យ៉ាងដូច្នោះ បងប្អូនអើយ អ្នករាល់គ្នាក៏បានស្លាប់ពីខាងឯក្រិត្យវិន័យដែរ ដោយសាររូបអង្គនៃព្រះគ្រីស្ទ ដើម្បីឲ្យអ្នករាល់គ្នាបានទៅជារបស់ផងអ្នកម្នាក់ទៀត ដែលបានរស់ពីស្លាប់ឡើងវិញ ប្រយោជន៍ឲ្យយើងបានបង្កើតផលថ្វាយព្រះ ដ្បិតកាលយើងនៅខាងសាច់ឈាមនៅឡើយ នោះសេចក្ដីរំជួលរបស់អំពើបាប ដែលកើតដោយនូវក្រិត្យវិន័យ បានបណ្តាលឲ្យអស់ទាំងអវយវៈ ក្នុងរូបកាយរបស់យើងរាល់គ្នា បង្កើតផលដល់សេចក្ដីស្លាប់ តែឥឡូវនេះ យើងបានរួចពីក្រិត្យវិន័យហើយ ដោយបានស្លាប់ក្នុងសេចក្ដីដែលឃុំឃាំងយើងទុក ប្រយោជន៍ឲ្យយើងបានគោរពប្រតិបត្តិ ដោយវិញ្ញាណដែលបានកែជាថ្មីវិញ មិនមែនតាមតែន័យពាក្យពីបុរាណនោះទៀតឡើយ។