រ៉ូម 7:13
រ៉ូម 7:13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តើអ្វីដែលល្អនេះនាំឲ្យខ្ញុំស្លាប់ឬ? ទេ មិនមែនដូច្នោះទេ! គឺបាបវិញទេតើ ដែលនាំឲ្យខ្ញុំស្លាប់តាមរយៈអ្វីដែលល្អនោះ ដើម្បីបង្ហាញឲ្យឃើញថា បាបគឺជាបាប ហើយតាមរយៈបញ្ញត្តិនោះ បាបត្រឡប់ជាធ្ងន់ហួសហេតុ។
រ៉ូម 7:13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
តើអ្វីៗដ៏ល្អនេះបែរជានាំឲ្យខ្ញុំស្លាប់ឬ? ទេ មិនមែនទេ! គឺបាបវិញទេតើ ដែលនាំឲ្យខ្ញុំស្លាប់។ បាបបានប្រើវិន័យដែលល្អធ្វើឲ្យខ្ញុំស្លាប់ ដើម្បីបង្ហាញឲ្យឃើញថា បាបពិតជាបាបមែន ហើយតាមរយៈបញ្ញត្តិ បាបលេចចេញមករឹតតែអាក្រក់ហួសហេតុទៅទៀត។
រ៉ូម 7:13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចុះសេចក្ដីល្អនេះ បានប្រែទៅជាឲ្យខ្ញុំស្លាប់ឬអី ទេ មិនមែនឡើយ គឺជាបាបវិញទេតើ ដែលនាំឲ្យខ្ញុំស្លាប់ ដោយសារសេចក្ដីល្អនោះ ដើម្បីឲ្យបាបបានសំដែងចេញមកថាជាបាបមែន ហើយឲ្យបាបបានត្រឡប់ទៅជាធ្ងន់ក្រៃលែង ដោយសារសេចក្ដីបញ្ញត្តនោះផង