រ៉ូម 7:10-13
រ៉ូម 7:10-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯខ្ញុំក៏ស្លាប់ ហើយខ្ញុំឃើញថា បញ្ញត្តិដែលសន្យាឲ្យមានជីវិត នោះបង្ហាញថាខ្ញុំមានទោសត្រូវស្លាប់វិញ។ ដ្បិត ដោយបាបឆ្លៀតឱកាសតាមរយៈបញ្ញត្តិ វាក៏បញ្ឆោតខ្ញុំ ហើយសម្លាប់ខ្ញុំដោយសារបញ្ញត្តិនោះឯង។ ដូច្នេះ ក្រឹត្យវិន័យបរិសុទ្ធ ហើយបញ្ញត្តិក៏បរិសុទ្ធ សុចរិត ហើយល្អដែរ។ តើអ្វីដែលល្អនេះនាំឲ្យខ្ញុំស្លាប់ឬ? ទេ មិនមែនដូច្នោះទេ! គឺបាបវិញទេតើ ដែលនាំឲ្យខ្ញុំស្លាប់តាមរយៈអ្វីដែលល្អនោះ ដើម្បីបង្ហាញឲ្យឃើញថា បាបគឺជាបាប ហើយតាមរយៈបញ្ញត្តិនោះ បាបត្រឡប់ជាធ្ងន់ហួសហេតុ។
រ៉ូម 7:10-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រីឯខ្ញុំ ខ្ញុំក៏បាត់បង់ជីវិត។ ដូច្នេះ បញ្ញត្តិដែលត្រូវនាំឲ្យខ្ញុំមានជីវិតនោះ បែរជាបណ្ដាលឲ្យខ្ញុំស្លាប់ទៅវិញ ដ្បិតបាបបានឆ្លៀតឱកាសយកបញ្ញត្តិមកបោកបញ្ឆោតខ្ញុំ ហើយធ្វើឲ្យខ្ញុំស្លាប់ដោយសារបញ្ញត្តិនេះ។ ដូច្នេះ ក្រឹត្យវិន័យក៏វិសុទ្ធ* រីឯបញ្ញត្តិក៏វិសុទ្ធ សុចរិត ហើយល្អដែរ។ តើអ្វីៗដ៏ល្អនេះបែរជានាំឲ្យខ្ញុំស្លាប់ឬ? ទេ មិនមែនទេ! គឺបាបវិញទេតើ ដែលនាំឲ្យខ្ញុំស្លាប់។ បាបបានប្រើវិន័យដែលល្អធ្វើឲ្យខ្ញុំស្លាប់ ដើម្បីបង្ហាញឲ្យឃើញថា បាបពិតជាបាបមែន ហើយតាមរយៈបញ្ញត្តិ បាបលេចចេញមករឹតតែអាក្រក់ហួសហេតុទៅទៀត។
រ៉ូម 7:10-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយខ្ញុំឃើញថា បញ្ញត្តនោះ ដែលសំរាប់ឲ្យមានជីវិត នោះបានឲ្យខ្ញុំត្រូវស្លាប់វិញ ដ្បិតដែលបាបបានឱកាស ដោយសារសេចក្ដីបញ្ញត្តនោះក៏មកបញ្ឆោតខ្ញុំ ព្រមទាំងសំឡាប់ខ្ញុំផង ដោយសារបញ្ញត្តនោះឯង ដូច្នេះ ក្រិត្យវិន័យជាបរិសុទ្ធទេ ហើយសេចក្ដីបញ្ញត្តក៏បរិសុទ្ធ សុចរិត ល្អដែរ ចុះសេចក្ដីល្អនេះ បានប្រែទៅជាឲ្យខ្ញុំស្លាប់ឬអី ទេ មិនមែនឡើយ គឺជាបាបវិញទេតើ ដែលនាំឲ្យខ្ញុំស្លាប់ ដោយសារសេចក្ដីល្អនោះ ដើម្បីឲ្យបាបបានសំដែងចេញមកថាជាបាបមែន ហើយឲ្យបាបបានត្រឡប់ទៅជាធ្ងន់ក្រៃលែង ដោយសារសេចក្ដីបញ្ញត្តនោះផង