រ៉ូម 6:5-8

រ៉ូម 6:5-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​បើ​យើង​បាន​រួម​ជា​មួយ​ព្រះ‌អង្គ ក្នុង​ការ​សុគត​របស់​ព្រះ‌អង្គ នោះ​យើង​ប្រាកដ​ជា​នឹង​បាន​រួម​ជាមួយ​ព្រះ‌អង្គ ក្នុង​ការ​រស់​ឡើង​វិញ​ដូច​ព្រះ‌អង្គ​មិន​ខាន។ យើង​ដឹង​ថា មនុស្ស​ចាស់​របស់​យើង​បាន​ជាប់​ឆ្កាង​ជា​មួយ​ព្រះ‌អង្គ​ហើយ ដើម្បី​ឲ្យ​រូប​កាយ​ដែល​ជាប់​មាន​បាប​នេះ ត្រូវ​វិនាស​សាប​សូន្យ ហើយ​កុំ​ឲ្យ​យើង​ជាប់​ជា​អ្នក​បម្រើ​របស់​បាប​ទៀត។ ដ្បិត​អ្នក​ណា​ដែល​បាន​ស្លាប់​ហើយ អ្នក​នោះ​រួច​ពី​បាប​ហើយ ប៉ុន្តែ បើ​យើង​ស្លាប់​ជា​មួយ​ព្រះ‌គ្រីស្ទ យើង​ជឿ​ថា យើង​ក៏​នឹង​រស់​ជា​មួយ​ព្រះ‌អង្គ​ដែរ។

ចែក​រំលែក
អាន រ៉ូម 6

រ៉ូម 6:5-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប្រសិន​បើ​យើង​បាន​រួម​ស្លាប់​ជា​មួយ​ព្រះអង្គ​ដែល​សោយ​ទិវង្គត យើង​ក៏​នឹង​បាន​រួម​ជា​មួយ​ព្រះអង្គ​ដែល​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ដែរ។ យើង​ដឹង​ថា ចរិត​ចាស់​របស់​យើង​បាន​ជាប់​ឆ្កាង​ជា​មួយ​ព្រះអង្គ​រួច​ហើយ ដើម្បី​ឲ្យ​ខ្លួន​យើង​​ដែល​ជាប់​បាប​នេះ​ត្រូវ​វិនាស​សាប‌សូន្យ កុំ​ឲ្យ​យើង​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​បាប​ត​ទៅ​ទៀត ដ្បិត​អ្នក​ដែល​ស្លាប់​មិន​ទាក់​ទាម​នឹង​បាប​ទៀត​ទេ។ ដូច្នេះ ប្រសិន​បើ​យើង​រួម​ស្លាប់​ជា​មួយ​ព្រះ‌គ្រិស្ត យើង​ក៏​ជឿ​ថា យើង​នឹង​មាន​ជីវិត​រួម​ជា​មួយ​ព្រះអង្គ​ដែរ

ចែក​រំលែក
អាន រ៉ូម 6

រ៉ូម 6:5-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​បើ​យើង​បាន​ជាប់​ជា​មួយ​នឹង​ទ្រង់ ក្នុង​ការ​ដែល​ជា​គំរូ​ពី​សេចក្ដី​សុគត​របស់​ទ្រង់ នោះ​ក៏​នឹង​បាន​ជាប់​ក្នុង​សេចក្ដី​រស់​ឡើង​វិញ​របស់​ទ្រង់​ដែរ ដោយ​ដឹង​សេចក្ដី​នេះ​ថា មនុស្ស​ចាស់​របស់​យើង បាន​ត្រូវ​ឆ្កាង​ជា​មួយ​នឹង​ទ្រង់​ហើយ ដើម្បី​ឲ្យ​តួ​អំពើ​បាប​បាន​ត្រូវ​សូន្យ​ទៅ ប្រយោជន៍​កុំ​ឲ្យ​យើង​នៅ​បំរើ​អំពើ​បាប​ទៀត​ឡើយ ដ្បិត​អ្នក​ណា​ដែល​ស្លាប់ នោះ​ក៏​បាន​រាប់​ជា​សុចរិត​រួច​ពី​បាប​ហើយ បើ​សិន​ជា​យើង​ស្លាប់​ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ នោះ​យើង​ជឿ​ថា យើង​នឹង​រស់​នៅ​ជា​មួយ​នឹង​ទ្រង់​ដែរ

ចែក​រំលែក
អាន រ៉ូម 6