រ៉ូម 6:4-6

រ៉ូម 6:4-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ យើង​ត្រូវ​បាន​បញ្ចុះ​ជា​មួយ​ព្រះ‌អង្គ​ហើយ ដោយ​ការ​ជ្រមុជ​ទៅ​ក្នុង​សេចក្តី​ស្លាប់ ដើម្បី​ឲ្យ​យើង​បាន​ដើរ​ក្នុង​ជីវិត​បែប​ថ្មី ដូច​ព្រះ‌គ្រីស្ទ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ដោយ​សារ​សិរី​ល្អ​របស់​ព្រះ‌វរបិតា​ដែរ។ ដ្បិត​បើ​យើង​បាន​រួម​ជា​មួយ​ព្រះ‌អង្គ ក្នុង​ការ​សុគត​របស់​ព្រះ‌អង្គ នោះ​យើង​ប្រាកដ​ជា​នឹង​បាន​រួម​ជាមួយ​ព្រះ‌អង្គ ក្នុង​ការ​រស់​ឡើង​វិញ​ដូច​ព្រះ‌អង្គ​មិន​ខាន។ យើង​ដឹង​ថា មនុស្ស​ចាស់​របស់​យើង​បាន​ជាប់​ឆ្កាង​ជា​មួយ​ព្រះ‌អង្គ​ហើយ ដើម្បី​ឲ្យ​រូប​កាយ​ដែល​ជាប់​មាន​បាប​នេះ ត្រូវ​វិនាស​សាប​សូន្យ ហើយ​កុំ​ឲ្យ​យើង​ជាប់​ជា​អ្នក​បម្រើ​របស់​បាប​ទៀត។

ចែក​រំលែក
អាន រ៉ូម 6

រ៉ូម 6:4-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ហេតុ​នេះ ដោយ​ពិធី​ជ្រមុជ​ទឹក ដើម្បី​រួម​ស្លាប់​ជា​មួយ​ព្រះអង្គ យើង​ដូច​ជា​បាន​ចូល​ទៅ​ក្នុង​ផ្នូរ​រួម​ជា​មួយ​ព្រះអង្គ​ដែរ។ ដូច្នេះ ព្រះ‌គ្រិស្ត​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដោយ‌សារ​សិរី‌រុងរឿង​​របស់​ព្រះ‌បិតា​យ៉ាង​ណា យើង​ក៏​រស់​នៅ​តាម​របៀប​ថ្មី​យ៉ាង​នោះ​ដែរ។ ប្រសិន​បើ​យើង​បាន​រួម​ស្លាប់​ជា​មួយ​ព្រះអង្គ​ដែល​សោយ​ទិវង្គត យើង​ក៏​នឹង​បាន​រួម​ជា​មួយ​ព្រះអង្គ​ដែល​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ដែរ។ យើង​ដឹង​ថា ចរិត​ចាស់​របស់​យើង​បាន​ជាប់​ឆ្កាង​ជា​មួយ​ព្រះអង្គ​រួច​ហើយ ដើម្បី​ឲ្យ​ខ្លួន​យើង​​ដែល​ជាប់​បាប​នេះ​ត្រូវ​វិនាស​សាប‌សូន្យ កុំ​ឲ្យ​យើង​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​បាប​ត​ទៅ​ទៀត

ចែក​រំលែក
អាន រ៉ូម 6

រ៉ូម 6:4-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ យើង​បាន​ត្រូវ​កប់​ជា​មួយ​នឹង​ទ្រង់​ហើយ ដោយ​ទទួល​ជ្រមុជ​ក្នុង​សេចក្ដី​ស្លាប់ ដើម្បី​ឲ្យ​យើង​បាន​ដើរ​ក្នុង​ជីវិត​បែប​ថ្មី ដូច​ជា​ព្រះ‌គ្រីស្ទ​បាន​រស់​ពី​ស្លាប់​ឡើង​វិញ ដោយ‌សារ​សិរី‌ល្អ​នៃ​ព្រះវរ‌បិតា​ដែរ ដ្បិត​បើ​យើង​បាន​ជាប់​ជា​មួយ​នឹង​ទ្រង់ ក្នុង​ការ​ដែល​ជា​គំរូ​ពី​សេចក្ដី​សុគត​របស់​ទ្រង់ នោះ​ក៏​នឹង​បាន​ជាប់​ក្នុង​សេចក្ដី​រស់​ឡើង​វិញ​របស់​ទ្រង់​ដែរ ដោយ​ដឹង​សេចក្ដី​នេះ​ថា មនុស្ស​ចាស់​របស់​យើង បាន​ត្រូវ​ឆ្កាង​ជា​មួយ​នឹង​ទ្រង់​ហើយ ដើម្បី​ឲ្យ​តួ​អំពើ​បាប​បាន​ត្រូវ​សូន្យ​ទៅ ប្រយោជន៍​កុំ​ឲ្យ​យើង​នៅ​បំរើ​អំពើ​បាប​ទៀត​ឡើយ

ចែក​រំលែក
អាន រ៉ូម 6