រ៉ូម 6:16-17

រ៉ូម 6:16-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ បើ​អ្នក​រាល់​គ្នា​ប្រគល់​ខ្លួន​ទៅ​ធ្វើ​ជា​បាវ​បម្រើ ហើយ​ស្តាប់​បង្គាប់​ចៅ‌ហ្វាយ​ណា នោះ​អ្នក​ជា​បាវ​បម្រើ​របស់​ចៅ‌ហ្វាយ​ដែល​អ្នក​ស្តាប់​តាម​នោះ​ឯង ទោះ​ជា​បាវ​បម្រើ​របស់​បាប ដែល​នាំ​ទៅ​រក​សេចក្តី​ស្លាប់ ឬ​ជា​បាវ​បម្រើ​របស់​ការ​ស្តាប់​បង្គាប់ ដែល​នាំ​ឲ្យ​បាន​សុចរិត​ក្តី។ ប៉ុន្តែ អរ​ព្រះ‌គុណ​ដល់​ព្រះ ដែល​អ្នក​រាល់​គ្នា​ពី​ដើម​ជា​បាវ​បម្រើ​របស់​បាប ទាំង​បាន​ស្តាប់​បង្គាប់​យ៉ាង​អស់​ពី​ចិត្ត តាម​គំរូ​នៃ​សេចក្ដី​បង្រៀន​ដែល​គេ​បាន​ប្រគល់​មក​អ្នក​រាល់​គ្នា

ចែក​រំលែក
អាន រ៉ូម 6

រ៉ូម 6:16-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​មិន​ដឹង​ទេ​ឬ បើ​បងប្អូន​ប្រគល់​ខ្លួន​ទៅ​បម្រើ និង​ស្ដាប់​បង្គាប់​ម្ចាស់​ណា បងប្អូន​នឹង​ក្លាយ​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​ដែល​បងប្អូន​ស្ដាប់​បង្គាប់​នោះ ឬ​មួយ​បងប្អូន​នឹង​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​បាប ដែល​នាំ​ឲ្យ​បងប្អូន​ស្លាប់ ឬ​មួយ​បងប្អូន​ស្ដាប់​បង្គាប់​ព្រះ‌ជា‌ម្ចាស់​ដែល​នាំ​ឲ្យ​បងប្អូន​បាន​សុចរិត​។ សូម​អរ​ព្រះ‌គុណ​ព្រះ‌ជា‌ម្ចាស់! ពី​ដើម​បងប្អូន​ជា​ខ្ញុំ​បម្រើ​របស់​បាប​មែន តែ​ដោយ​បងប្អូន​បាន​ស្ដាប់​បង្គាប់​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត តាម​គោល‌ការណ៍​នៃ​សេចក្ដី​បង្រៀន​ដែល​បងប្អូន​បាន​ទទួល

ចែក​រំលែក
អាន រ៉ូម 6