រ៉ូម 6:11-13 - Compare All Versions

រ៉ូម 6:11-13 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ដូច្នេះ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ចាត់​ទុក​ខ្លួន​ដូច​ជា​បាន​ស្លាប់​ខាង​ឯ​បាប ហើយ​រស់​ខាង​ឯ​ព្រះ​វិញ នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ​ដែរ។ ដូច្នេះ កុំ​ឲ្យ​បាប​សោយ​រាជ្យ​ក្នុង​រូប‌កាយ​របស់​អ្នក​រាល់​គ្នា ដែល​តែង​តែ​ស្លាប់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ស្តាប់​តាម​សេចក្តី​ប៉ង​ប្រាថ្នា​របស់​បាប​នោះ​ឡើយ។ មិន​ត្រូវ​ប្រគល់​អវយវៈ​របស់​អ្នក​រាល់​គ្នា ទៅ​ក្នុង​អំពើ​បាប ទុក​ដូច​ជា​ឧបករណ៍​បម្រើ​ឲ្យ​សេចក្ដី​ទុច្ចរិត​នោះ​ឡើយ តែ​ត្រូវ​ប្រគល់​ខ្លួន​ទៅ​ព្រះ ដូច​ពួក​អ្នក​ដែល​បាន​រស់​ពី​ស្លាប់ ហើយ​ថ្វាយ​អវយវៈ​របស់​អ្នក​រាល់​គ្នា​ទៅ​ព្រះ ទុក​ដូច​ជា​ឧបករណ៍​បម្រើ​ឲ្យ​សុចរិត​វិញ។

ចែក​រំលែក
រ៉ូម 6 គកស១៦

រ៉ូម 6:11-13 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

រីឯ​បងប្អូន​វិញ​ក៏​ដូច្នោះ​ដែរ ចូរ​ចាត់​ទុក​ថា​ខ្លួន​បាន​ស្លាប់ រួច​ផុត​ពី​អំណាច​បាប ហើយ​បងប្អូន​មាន​ជីវិត​រស់​សម្រាប់​ព្រះ‌ជា‌ម្ចាស់ ដោយ​រួម​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ។ ដូច្នេះ មិន​ត្រូវ​ទុក​ឲ្យ​បាប​សោយ​រាជ្យ​លើ​ខ្លួន​បងប្អូន​ដែល​តែងតែ​ស្លាប់ ដើម្បី​ស្ដាប់​តាម​តណ្ហា​លោភ‌លន់​របស់​ខ្លួន​នោះ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ប្រគល់​សរី‌រាង្គ‌កាយ​របស់​បងប្អូន​ឲ្យ​ទៅ​បម្រើ​បាប និង​ធ្វើ​ជា​ឧបករណ៍​សម្រាប់​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ គឺ​ត្រូវ​ថ្វាយ​ខ្លួន​ទៅ​ព្រះ‌ជា‌ម្ចាស់ ដូច​មនុស្ស​ដែល​បាន​រស់​ឡើង​វិញ ហើយ​ប្រគល់​សរី‌រាង្គ‌កាយ​របស់​បងប្អូន​ទៅ​បម្រើ​ព្រះ‌ជា‌ម្ចាស់ និង​ធ្វើ​ជា​ឧបករណ៍​សម្រាប់​ប្រព្រឹត្ត​អំពើ​សុចរិត។

ចែក​រំលែក
រ៉ូម 6 គខប

រ៉ូម 6:11-13 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​រាប់​ខ្លួន​ទុក​ជា​ស្លាប់​ខាង​ឯ​បាប​ដែរ តែ​រស់​ខាង​ឯ​ព្រះ​វិញ​ចុះ ដោយ​នូវ​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា។ ហេតុ​នេះ កុំ​ឲ្យ​បាប​សោយ‌រាជ្យ​ក្នុង​រូប‌កាយ​របស់​អ្នក​រាល់​គ្នា ដែល​តែង‌តែ​ស្លាប់ ដើម្បី​នឹង​ស្តាប់​តាម​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​បាប​នោះ​ឡើយ ក៏​កុំ​ឲ្យ​ប្រគល់​អវយវៈ​ទាំង​ប៉ុន្មាន របស់​អ្នក​រាល់​គ្នា​ទៅ​ក្នុង​អំពើ​បាប ទុក​ដូច​ជា​ប្រដាប់​ប្រដា​ទុច្ចរិត​នោះ​ឡើយ គឺ​ត្រូវ​ប្រគល់​ខ្លួន​ទៅ​ព្រះ ដូច​ជា​បាន​រស់​ពី​ស្លាប់​នោះ​ឡើង​វិញ ហើយ​ថ្វាយ​អវយវៈ​របស់​អ្នក​រាល់​គ្នា​ទៅ​ព្រះ ទុក​ដូច​ជា​ប្រដាប់​ប្រដា​សុចរិត​ផង

ចែក​រំលែក
រ៉ូម 6 ពគប