រ៉ូម 6:1-4

រ៉ូម 6:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ តើ​យើង​ត្រូវ​និយាយ​ដូច​ម្តេច? តើ​យើង​ត្រូវ​បន្ត​រស់​ក្នុង​អំពើ​បាប​ត​ទៅ​ទៀត ដើម្បី​ឲ្យ​ព្រះ‌គុណ​បាន​ចម្រើន​ឡើង​ឬ? ទេ មិន​មែន​ដូច្នោះ​ទេ! យើង​ដែល​ស្លាប់​ខាង​ឯ​អំពើ​បាប​ហើយ តើ​ឲ្យ​យើង​នៅ​តែ​រស់​ក្នុង​អំពើ​បាប​ត​ទៅ​ទៀត​ដូច​ម្ដេច​កើត? តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា យើង​ទាំង​អស់​គ្នា​ដែល​បាន​ជ្រមុជ​ទៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ នោះ​យើង​បាន​ជ្រមុជ​ទៅ​ក្នុង​ការ​សុគត​របស់​ព្រះ‌អង្គ​ដែរ​ទេ​ឬ? ដូច្នេះ យើង​ត្រូវ​បាន​បញ្ចុះ​ជា​មួយ​ព្រះ‌អង្គ​ហើយ ដោយ​ការ​ជ្រមុជ​ទៅ​ក្នុង​សេចក្តី​ស្លាប់ ដើម្បី​ឲ្យ​យើង​បាន​ដើរ​ក្នុង​ជីវិត​បែប​ថ្មី ដូច​ព្រះ‌គ្រីស្ទ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ដោយ​សារ​សិរី​ល្អ​របស់​ព្រះ‌វរបិតា​ដែរ។

ចែក​រំលែក
អាន រ៉ូម 6

រ៉ូម 6:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដូច្នេះ យើង​ត្រូវ​គិត​ដូច​ម្ដេច? តើ​យើង​ត្រូវ​ប្រព្រឹត្ត​អំពើ​បាប​ត​ទៅ​មុខ​ទៀត ដើម្បី​ឲ្យ​ព្រះ‌គុណ​រឹត​តែ​មាន​ចម្រើន​ឡើង? ទេ មិន​កើត​ទេ! យើង​ទាំង​អស់​គ្នា​ដែល​បាន​រួច​ផុត​ពី​អំណាច​បាប​​ហើយ តើ​ឲ្យ​យើង​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប​ត​ទៅ​ទៀត​ដូច​ម្ដេច​កើត! តើ​បងប្អូន​មិន​ជ្រាប​ទេ​ឬ យើង​ទាំង​អស់​គ្នា​ដែល​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក* ដើម្បី​រួម​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ​នោះ គឺ​យើង​បាន​ជ្រមុជ​រួម​ជា​មួយ​ព្រះអង្គ​ដែល​សោយ​ទិវង្គត។ ហេតុ​នេះ ដោយ​ពិធី​ជ្រមុជ​ទឹក ដើម្បី​រួម​ស្លាប់​ជា​មួយ​ព្រះអង្គ យើង​ដូច​ជា​បាន​ចូល​ទៅ​ក្នុង​ផ្នូរ​រួម​ជា​មួយ​ព្រះអង្គ​ដែរ។ ដូច្នេះ ព្រះ‌គ្រិស្ត​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដោយ‌សារ​សិរី‌រុងរឿង​​របស់​ព្រះ‌បិតា​យ៉ាង​ណា យើង​ក៏​រស់​នៅ​តាម​របៀប​ថ្មី​យ៉ាង​នោះ​ដែរ។

ចែក​រំលែក
អាន រ៉ូម 6

រ៉ូម 6:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ យើង​នឹង​ថា​ដូច​ម្តេច តើ​ត្រូវ​ឲ្យ​យើង​ចេះ​តែ​ប្រព្រឹត្ត​អំពើ​បាប​ទៅ​ទៀត ដើម្បី​ឲ្យ​ព្រះ‌គុណ​បាន​ចំរើន​ឡើង​ឬ​អី ទេ មិន​ត្រូវ​ឡើយ ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ដែល​ស្លាប់​ខាង​ឯ​អំពើ​បាប​ហើយ បាន​នៅ​រស់​ក្នុង​អំពើ​បាប​ទៀត​បាន តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី ថា យើង​ទាំង​ប៉ុន្មាន​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ក្នុង​ព្រះ‌យេស៊ូវ​គ្រីស្ទ នោះ​គឺ​បាន​ទទួល​ជ្រមុជ​ក្នុង​សេចក្ដី​សុគត​នៃ​ទ្រង់​ដែរ ដូច្នេះ យើង​បាន​ត្រូវ​កប់​ជា​មួយ​នឹង​ទ្រង់​ហើយ ដោយ​ទទួល​ជ្រមុជ​ក្នុង​សេចក្ដី​ស្លាប់ ដើម្បី​ឲ្យ​យើង​បាន​ដើរ​ក្នុង​ជីវិត​បែប​ថ្មី ដូច​ជា​ព្រះ‌គ្រីស្ទ​បាន​រស់​ពី​ស្លាប់​ឡើង​វិញ ដោយ‌សារ​សិរី‌ល្អ​នៃ​ព្រះវរ‌បិតា​ដែរ

ចែក​រំលែក
អាន រ៉ូម 6