រ៉ូម 5:9-11

រ៉ូម 5:9-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ លើស​ជាង​នេះ​ទៅ​ទៀត បើ​ព្រះ​បាន​រាប់​យើង​ជា​សុចរិត ដោយ​សារ​ព្រះ‌លោហិត​ព្រះ‌អង្គ នោះ​យើង​ប្រាកដ​ជា​បាន​រួច​ពី​សេចក្តី‌ក្រោធ ដោយ​សារ​ព្រះ‌អង្គ​ជា​មិន​ខាន។ ដ្បិត​ប្រសិន‌បើ​យើង​នៅ​ជា​ខ្មាំង​សត្រូវ​នៅ​ឡើយ យើង​បាន​ជានា​ជាមួយ​ព្រះ តាម​រយៈ​ការ​សុគត​របស់​ព្រះ‌រាជ‌បុត្រា​ព្រះ‌អង្គ​ទៅ​ហើយ ចុះ​ចំណង់​បើ​ឥឡូវ​នេះ ដែល​យើង​បាន​ជានា​ហើយ នោះ​យើង​ប្រាកដ​ជា​បាន​សង្គ្រោះ ដោយ​សារ​ព្រះ‌ជន្ម​របស់​ព្រះ‌អង្គ លើស​ជាង​ទៅ​ទៀត​មិន​ខាន។ មិន​តែ​ប៉ុណ្ណោះ​សោត យើង​ថែម​ទាំង​អួត​នៅ​ក្នុង​ព្រះ​ផង តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង ដែល​ឥឡូវ​នេះ យើង​បាន​ទទួល​ការ​ផ្សះផ្សា​តាម​រយៈ​ព្រះ‌អង្គ​ហើយ។

ចែក​រំលែក
អាន រ៉ូម 5

រ៉ូម 5:9-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឥឡូវ​នេះ បើ​ព្រះ‌ជា‌ម្ចាស់​ប្រោស​យើង​ឲ្យ​សុចរិត ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះ‌គ្រិស្ត​យ៉ាង​ហ្នឹង​ទៅ​ហើយ ព្រះអង្គ​រឹត​តែ​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​ព្រះ‌ពិរោធ ដោយ‌សារ​ព្រះ‌គ្រិស្ត​ថែម​ទៀត​ជា​ពុំ‌ខាន។ បើ​ព្រះ‌ជា‌ម្ចាស់​សម្រុះ‌សម្រួល​យើង​ឲ្យ​ជា​នា​នឹង​ព្រះអង្គ​វិញ ដោយ​ព្រះ‌បុត្រា​របស់​ព្រះអង្គ​សោយ​ទិវង្គត ក្នុង​គ្រា​ដែល​យើង​នៅ​ជា​សត្រូវ​នឹង​ព្រះអង្គ​នៅ​ឡើយ ចំណង់​បើ​ឥឡូវ​នេះ យើង​បាន​ជា​នា​នឹង​ព្រះអង្គ​ហើយ ព្រះអង្គ​ក៏​រឹត​តែ​សង្គ្រោះ​យើង ដោយ‌សារ​ព្រះ‌ជន្ម​របស់​ព្រះ‌បុត្រា​ថែម​ទៀត​ជា​ពុំ‌ខាន។ មិន​តែ​ប៉ុណ្ណោះ​សោត យើង​នឹង​បាន​ខ្ពស់​មុខ​ដោយ​ពឹង​លើ​ព្រះ‌ជា‌ម្ចាស់ តាម​រយៈ​ព្រះ‌យេស៊ូ‌គ្រិស្ត​ជា​អម្ចាស់​នៃ​យើង ដែល​ព្រះអង្គ​បាន​សម្រុះ‌សម្រួល​ឲ្យ​យើង​ជា​នា​នឹង​ព្រះ‌ជា‌ម្ចាស់​វិញ​នៅ​ពេល​នេះ។

ចែក​រំលែក
អាន រ៉ូម 5

រ៉ូម 5:9-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ ដែល​បាន​រាប់​ជា​សុចរិត ដោយ‌សារ​ព្រះ‌លោហិត​ទ្រង់ នោះ​ប្រាកដ​ជា​យើង​នឹង​បាន​រួច​ចេញ​ពី​សេចក្ដី​ក្រោធ ដោយ‌សារ​ទ្រង់​ជា​មិន​ខាន​លើស​ទៅ​ទៀត ដ្បិត​កាល​យើង​ជា​ខ្មាំង​សត្រូវ បើ​យើង​បាន​ជា​មេត្រី​នឹង​ព្រះ​វិញ​ទៅ​ហើយ ដោយ​ព្រះ‌រាជ‌បុត្រា​ទ្រង់​សុគត ដូច្នេះ ដែល​យើង​បាន​ជា​មេត្រី​ហើយ នោះ​ប្រាកដ​ជា​យើង​នឹង​បាន​សង្គ្រោះ​ជា​មិន​ខាន​លើស​ទៅ​ទៀត ដោយ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហើយ​មិន​តែ​ប៉ុណ្ណោះ​សោត យើង​ក៏​មាន​សេចក្ដី​រីក‌រាយ​ចំពោះ​ព្រះ​ផង ដោយ​នូវ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ដែល​ឥឡូវ​នេះ យើង​បាន​ជា​មេត្រី​ដោយ‌សារ​ទ្រង់​ហើយ។

ចែក​រំលែក
អាន រ៉ូម 5