រ៉ូម 5:17-19

រ៉ូម 5:17-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បើ​ព្រោះ​តែ​អំពើ​រំលង​របស់​មនុស្ស​ម្នាក់​នោះ សេចក្តី​ស្លាប់​បាន​សោយ​រាជ្យ តាម​រយៈ​មនុស្ស​ម្នាក់​នោះ​ទៅ​ហើយ នោះ​ពួក​អ្នក​ដែល​ទទួល​ព្រះ‌គុណ​ដ៏​បរិបូរ និង​អំណោយ‌ទាន​នៃ​សេចក្តី​សុចរិត ប្រាកដ​ជា​នឹង​បាន​សោយ​រាជ្យ​ក្នុង​ជីវិត តាម​រយៈ​មនុស្ស​ម្នាក់​នោះ​ដែរ គឺ​ព្រះ‌យេស៊ូវ‌គ្រីស្ទ លើស​ជាង​ទៅ​ទៀត​មិន​ខាន។ ដូច្នេះ ដូច​ដែល​អំពើ​រំលង​របស់​មនុស្ស​ម្នាក់ នាំ​ឲ្យ​មនុស្ស​ទាំង​អស់​ត្រូវ​ទោស​យ៉ាង​ណា នោះ​អំពើ​សុចរិត​របស់​មនុស្ស​ម្នាក់ ក៏​នាំ​ឲ្យ​មនុស្ស​ទាំង​អស់​បាន​សុចរិត និង​បាន​ជីវិត​យ៉ាង​នោះ​ដែរ។ ដ្បិត ដូច​ដែល​មនុស្ស​ជា​ច្រើន​បាន​ត្រឡប់​ជា​មាន​បាប ដោយ​សារ​ការ​មិន​ស្តាប់​បង្គាប់​របស់​មនុស្ស​ម្នាក់​យ៉ាង​ណា នោះ​មនុស្ស​ជា​ច្រើន ក៏​បាន​ត្រឡប់​ជា​សុចរិត ដោយ​សារ​ការ​ស្តាប់​បង្គាប់​របស់​មនុស្ស​ម្នាក់​យ៉ាង​នោះ​ដែរ។

ចែក​រំលែក
អាន រ៉ូម 5

រ៉ូម 5:17-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដោយ​សារ​តែ​មនុស្ស​ម្នាក់​បាន​ប្រព្រឹត្ត​ខុស ហើយ​ដោយ‌សារ​កំហុស​របស់​មនុស្ស​ម្នាក់ សេចក្ដី​ស្លាប់​បាន​សោយ​រាជ្យ​តាម​រយៈ​មនុស្ស​ម្នាក់​នេះ​ដែរ។ រីឯ​អស់​អ្នក​ដែល​បាន​ទទួល​ព្រះ‌គុណ និង​ព្រះ‌អំណោយ​ទាន​នៃ​សេចក្ដី​សុចរិត​ដ៏​បរិបូណ៌​នោះ​វិញ តាម​រយៈ​មនុស្ស​តែ​ម្នាក់ គឺ​ព្រះ‌យេស៊ូ​គ្រិស្ត គេ​នឹង​បាន​សោយ​រាជ្យ​ក្នុង​ជីវិត​ និង​រឹត​តែ​ប្រសើរ​ថែម​ទៀត។ សរុប​មក ដោយ‌សារ​កំហុស​របស់​មនុស្ស​តែ​ម្នាក់ មនុស្ស​ទាំង​អស់​ត្រូវ​ជាប់​ទោស​យ៉ាង​ណា ដោយ‌សារ​អំពើ​សុចរិត​របស់​មនុស្ស​តែ​ម្នាក់ មនុស្ស​ទាំង​អស់​ក៏​បាន​សុចរិត និង​បាន​ទទួល​ជីវិត​យ៉ាង​នោះ​ដែរ ហើយ​មនុស្ស​ទាំង​អស់​ជាប់​បាប ដោយ‌សារ​មនុស្ស​តែ​ម្នាក់​មិន​ស្ដាប់​បង្គាប់​យ៉ាង​ណា ព្រះ‌ជា‌ម្ចាស់​ក៏​នឹង​ប្រោស​មនុស្ស​ទាំង​អស់​ឲ្យ​សុចរិត ដោយ‌សារ​មនុស្ស​តែ​ម្នាក់​បាន​ស្ដាប់​បង្គាប់​យ៉ាង​នោះ​ដែរ។

ចែក​រំលែក
អាន រ៉ូម 5

រ៉ូម 5:17-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​បើ​សិន​ជា​សេចក្ដី​ស្លាប់​បាន​សោយ‌រាជ្យ ដោយ‌សារ​មនុស្ស​តែ​ម្នាក់ ដោយ​ព្រោះ​ម្នាក់​នោះ​ឯង​បាន​ប្រព្រឹត្ត​សេចក្ដី​រំលង ដូច្នេះ ប្រាកដ​ជា​ពួក​អ្នក​ដែល​ទទួល​ព្រះ‌គុណ​ដ៏​បរិបូរ នឹង​អំណោយ​ទាន​ជា​សេចក្ដី​សុចរិត នោះ​នឹង​បាន​សោយ‌រាជ្យ​ក្នុង​ជីវិត​លើស​ទៅ​ទៀត ដោយ‌សារ​តែ​ម្នាក់​ដែរ គឺ​ជា​ព្រះ‌យេស៊ូវ​គ្រីស្ទ) ដូច្នេះ ដែល​មនុស្ស​ទាំង​អស់​ត្រូវ​ទោស ដោយ​ព្រោះ​អំពើ​រំលង​តែ​១ នោះ​មនុស្ស​ទាំង​អស់​ក៏​បាន​រាប់​ជា​សុចរិត​ឲ្យ​បាន​ជីវិត​វិញ ដោយ‌សារ​អំពើ​សុចរិត​តែ​១​បែប​ដូច្នោះ​ដែរ ដ្បិត​ដូច​ជា​មនុស្ស​ជា​ច្រើន បាន​ត្រឡប់​ជា​មាន​បាប ដោយ‌សារ​មនុស្ស​តែ​ម្នាក់ មិន​បាន​ស្តាប់​បង្គាប់​ជា​យ៉ាង​ណា នោះ​មនុស្ស​ជា​ច្រើន ក៏​បាន​ត្រឡប់​ជា​សុចរិត ដោយ‌សារ​ម្នាក់​បាន​ស្តាប់​បង្គាប់​វិញ​យ៉ាង​នោះ​ដែរ

ចែក​រំលែក
អាន រ៉ូម 5