រ៉ូម 4:2-5

រ៉ូម 4:2-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​បើ​លោក​អ័ប្រា‌ហាំ​បាន​រាប់​ជា​សុចរិត ដោយ​សារ​ការ​ប្រព្រឹត្តិ នោះ​លោក​មាន​ហេតុ​នឹង​អួត​អាង​បាន តែ​មិន​មែន​ចំពោះ​ព្រះ​ទេ។ តើ​គម្ពីរ​ចែង​ដូច​ម្តេច? គម្ពីរ​ចែង​ថា «លោក​អ័ប្រា‌ហាំ​បាន​ជឿ​ព្រះ ហើយ​ជំនឿ​នោះ​បាន​រាប់​ជា​សុចរិត​ដល់​លោក» ។ ចំពោះ​អ្នក​ដែល​ធ្វើ​ការ ប្រាក់​ឈ្នួល​មិន​រាប់​ជា​អំណោយ​ទេ គឺ​ជា​ប្រាក់​ដែល​ខ្លួន​ត្រូវ​បាន។ ចំពោះ​អ្នក​ដែល​មិន​ធ្វើ​ការ តែ​ជឿ​ដល់​ព្រះ ដែល​រាប់​មនុស្ស​ទមិឡ​ល្មើស​ជា​សុចរិត នោះ​ព្រះ‌អង្គ​រាប់​អ្នក​នោះ​ជា​សុចរិត ដោយ​សារ​ជំនឿ​របស់​គេ។

ចែក​រំលែក
អាន រ៉ូម 4

រ៉ូម 4:2-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប្រសិន​បើ​លោក​អប្រាហាំ​បាន​សុចរិត ដោយ‌សារ​ការ​ប្រព្រឹត្ត​អំពើ​ល្អ​នោះ លោក​អាច​នឹង​អួត‌អាង​ខ្លួន​បាន​មែន។ ប៉ុន្តែ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជា‌ម្ចាស់ លោក​ពុំ​អាច​អួត‌អាង​ទេ ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ថា «លោក​អប្រាហាំ​ជឿ​លើ​ព្រះ‌ជា‌ម្ចាស់ ហើយ​ព្រះអង្គ​ប្រោស​លោក​ឲ្យ​សុចរិត ដោយ​យល់​ដល់​ជំនឿ​នេះ» ។ ធម្មតា អ្នក​ណា​ធ្វើ​ការ​អ្វី​មួយ គេ​ពុំ​ចាត់​ទុក​ប្រាក់​ឈ្នួល​របស់​គេ​ថា​ជា​អំណោយ​ទេ គឺ​ចាត់​ទុក​ជា​ប្រាក់​ដែល​ខ្លួន​ត្រូវ​តែ​បាន។ ចំពោះ​អ្នក​ដែល​ពុំ​បាន​ប្រព្រឹត្ត​តាម​វិន័យ តែ​មាន​ជំនឿ​លើ​ព្រះ‌ជា‌ម្ចាស់​ដែល​ប្រោស​មនុស្ស​មិន​គោរព​ប្រណិ‌ប័តន៍​ព្រះអង្គ​ឲ្យ​សុចរិត ព្រះអង្គ​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​សុចរិត ដោយ​យល់​ដល់​ជំនឿ​របស់​គេ។

ចែក​រំលែក
អាន រ៉ូម 4

រ៉ូម 4:2-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​បើ​សិន​ណា​ជា​លោក​អ័ប្រា‌ហាំ​បាន​រាប់​ជា​សុចរិត ដោយ​ការ​ដែល​លោក​ប្រព្រឹត្ត នោះ​លោក​មាន​កន្លែង​នឹង​អួត​ខ្លួន​ហើយ តែ​មិន​មែន​ចំពោះ​ព្រះ​ទេ តើ​គម្ពីរ​ថា​ដូច​ម្តេច គម្ពីរ​ថា «អ័ប្រា‌ហាំ​បាន​ជឿ​ដល់​ព្រះ ហើយ​សេចក្ដី​ជំនឿ​នោះ បាន​រាប់​ជា​សេចក្ដី​សុចរិត​ដល់​លោក» រីឯ​អ្នក​ណា​ដែល​ធ្វើ​ការ នោះ​រង្វាន់​មិន​រាប់​ជា​គុណ​របស់​ចៅហ្វាយ​ទេ គឺ​ទុក​ជា​ថ្លៃ​ឈ្នួល​វិញ​ទេ​តើ តែ​ចំណែក​អ្នក​ដែល​មិន​ធ្វើ​ការ​សោះ គឺ​គ្រាន់​តែ​ជឿ​ដល់​ព្រះ‌អង្គ ដែល​ទ្រង់​ប្រោស​ឲ្យ​មនុស្ស​ទមិល​ល្មើស​បាន​សុចរិត នោះ​សេចក្ដី​ជំនឿ​របស់​អ្នក​នោះ បាន​រាប់​ទុក​ជា​សេចក្ដី​សុចរិត​វិញ

ចែក​រំលែក
អាន រ៉ូម 4