រ៉ូម 4:16-17

រ៉ូម 4:16-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ សេចក្តី​សន្យា​អាង​លើ​ជំនឿ ហើយ​ស្រប​តាម​ព្រះ‌គុណ គឺ​សម្រាប់​ពូជ​ពង្ស​របស់​លោក​ទាំង​អស់ មិន​ត្រឹម​តែ​ពួក​អ្នក​ដែល​អាង​ក្រឹត្យ‌វិន័យ​ប៉ុណ្ណោះ តែ​សម្រាប់​ពួក​ដែល​មាន​ជំនឿ​ដូច​លោក​អ័ប្រា‌ហាំ ដែល​ជា​ឪពុក​របស់​យើង​ទាំង​អស់​គ្នា​ដែរ។ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា «យើង​បាន​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ឪពុក ដល់​សាសន៍​ជា​ច្រើន» ។ គឺ​នៅ​ចំពោះ​ព្រះ​ដែល​លោក​បាន​ជឿ ជា​ព្រះ​ដែល​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ហើយ​មាន​ព្រះ​បន្ទូល​ហៅ​អ្វីៗ​ដែល​គ្មាន​រូប​រាង ឲ្យ​កើត​មាន។

ចែក​រំលែក
អាន រ៉ូម 4

រ៉ូម 4:16-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដូច្នេះ ព្រោះ​តែ​ជំនឿ​ដែល​ស្រប​តាម​ព្រះ‌គុណ ព្រះ‌បន្ទូល​សន្យា​ត្រូវ​បាន​ប្រទាន​មក​ចំពោះ​ពូជ‌ពង្ស​លោក​អប្រាហាំ​ទាំង​មូល មិន​ត្រឹម​តែ​អស់​អ្នក​ដែល​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​ប៉ុណ្ណោះ​ទេ តែ​សម្រាប់​អស់​អ្នក​ដែល​មាន​ជំនឿ​ដូច​លោក​អប្រាហាំ ជា​ឪពុក​របស់​យើង​ទាំង​អស់​គ្នា​ដែរ ដូច​មាន​ចែង​ទុក​មក​ថា «យើង​បាន​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ឪពុក​របស់​ជាតិ​សាសន៍​មួយ​ចំនួន​ធំ» ។ លោក​ជា​ឪពុក​របស់​យើង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជា‌ម្ចាស់ ជា​ព្រះ​ដែល​លោក​បាន​ជឿ គឺ​ព្រះអង្គ​ដែល​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ហើយ​ត្រាស់​ហៅ​អ្វីៗ​ដែល​គ្មាន​រូប​រាង​ឲ្យ​កើត​មាន។

ចែក​រំលែក
អាន រ៉ូម 4

រ៉ូម 4:16-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ សេចក្ដី​សន្យា​បាន​មក​ដោយ​សេចក្ដី​ជំនឿ ដើម្បី​ឲ្យ​បាន​ត្រូវ​ខាង​ព្រះ‌គុណ ប្រយោជន៍​ឲ្យ​សេចក្ដី​សន្យា​បាន​ខ្ជាប់‌ខ្ជួន ដល់​ពូជ​លោក​ត​ទៅ មិន​មែន​ត្រឹម​តែ​ពូជ​ដែល​អាង​ក្រិត្យ‌វិន័យ​ប៉ុណ្ណោះ គឺ​ដល់​ទាំង​ពូជ​ដែល​អាង​សេចក្ដី​ជំនឿ​របស់​លោក​អ័ប្រា‌ហាំ ដែល​ជា​ឰយុកោ​នៃ​យើង​ទាំង​អស់​គ្នា​ថែម​ទៀត​ផង ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា «អញ​បាន​តាំង​ឯង​ឲ្យ​ធ្វើ​ជា​ឪពុក ដល់​សាសន៍​ជា​ច្រើន» រីឯ​នៅ​ចំពោះ​ព្រះ ជា​ទី​ជឿ​របស់​លោក ដែល​ទ្រង់​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ទាំង​មាន​បន្ទូល​ពី​របស់​ដែល​គ្មាន ទុក​ដូច​ជា​មាន​ហើយ នោះ​លោក​ជា​ឪពុក​របស់​យើង​មែន

ចែក​រំលែក
អាន រ៉ូម 4