រ៉ូម 4:13-16

រ៉ូម 4:13-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​សេចក្តី​សន្យា​ដល់​លោក​អ័ប្រា‌ហាំ និង​ពូជ​ពង្ស​របស់​លោក​ថា នឹង​បាន​ទទួល​ពិភព‌លោក​ជា​មត៌ក នោះ​មិន​មែន​តាម​រយៈ​ក្រឹត្យ‌វិន័យ​ទេ គឺ​តាម​រយៈ​សេចក្តី​សុចរិត​ដែល​បាន​មក​ដោយ​ជំនឿ​វិញ។ ប្រសិន‌បើ​ពួក​អ្នក​ដែល​អាង​ក្រឹត្យ‌វិន័យ​បាន​គ្រង​មត៌ក នោះ​ជំនឿ​គ្មាន​ប្រយោជន៍​អ្វី​ទេ ហើយ​សេចក្តី​សន្យា​ក៏​គ្មាន​តម្លៃ​អ្វី​ដែរ ដ្បិត​ក្រឹត្យ​វិន័យ​បង្កើត​ឲ្យ​មាន​សេចក្តី‌ក្រោធ តែ​ទី​ណា​ដែល​គ្មាន​ក្រឹត្យ‌វិន័យ ទីនោះ​ក៏​គ្មាន​សេចក្តី​ល្មើស​ដែរ។ ដូច្នេះ សេចក្តី​សន្យា​អាង​លើ​ជំនឿ ហើយ​ស្រប​តាម​ព្រះ‌គុណ គឺ​សម្រាប់​ពូជ​ពង្ស​របស់​លោក​ទាំង​អស់ មិន​ត្រឹម​តែ​ពួក​អ្នក​ដែល​អាង​ក្រឹត្យ‌វិន័យ​ប៉ុណ្ណោះ តែ​សម្រាប់​ពួក​ដែល​មាន​ជំនឿ​ដូច​លោក​អ័ប្រា‌ហាំ ដែល​ជា​ឪពុក​របស់​យើង​ទាំង​អស់​គ្នា​ដែរ។

ចែក​រំលែក
អាន រ៉ូម 4

រ៉ូម 4:13-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌ជា‌ម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យា​មក​លោក​អប្រាហាំ និង​ពូជ‌ពង្ស​របស់​លោក​ថា គេ​នឹង​ទទួល​ពិភព​លោក​ទុក​ជា​មត៌ក ដោយ​មិន​គិត​តាម​ក្រឹត្យ‌វិន័យ​ទេ គឺ​គិត​តាម​សេចក្ដី​សុចរិត​ដែល​មក​ពី​ជំនឿ​វិញ។ ប្រសិន​បើ​មនុស្ស​ទទួល​មត៌ក ដោយ​គោរព​តាម​ក្រឹត្យ‌វិន័យ​នោះ បាន​សេចក្ដី​ថា ជំនឿ​គ្មាន​ប្រយោជន៍​អ្វី​សោះ ហើយ​ព្រះ‌បន្ទូល​សន្យា​ក៏​គ្មាន​តម្លៃ​អ្វី​ដែរ ដ្បិត​ក្រឹត្យ‌វិន័យ​បង្កើត​ឲ្យ​មាន​ព្រះ‌ពិរោធ​ តែ​ទី​ណា​គ្មាន​ក្រឹត្យ‌វិន័យ នៅ​ទី​នោះ​ក៏​គ្មាន​បទ​ល្មើស​ក្រឹត្យ‌វិន័យ​ដែរ។ ដូច្នេះ ព្រោះ​តែ​ជំនឿ​ដែល​ស្រប​តាម​ព្រះ‌គុណ ព្រះ‌បន្ទូល​សន្យា​ត្រូវ​បាន​ប្រទាន​មក​ចំពោះ​ពូជ‌ពង្ស​លោក​អប្រាហាំ​ទាំង​មូល មិន​ត្រឹម​តែ​អស់​អ្នក​ដែល​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​ប៉ុណ្ណោះ​ទេ តែ​សម្រាប់​អស់​អ្នក​ដែល​មាន​ជំនឿ​ដូច​លោក​អប្រាហាំ ជា​ឪពុក​របស់​យើង​ទាំង​អស់​គ្នា​ដែរ

ចែក​រំលែក
អាន រ៉ូម 4

រ៉ូម 4:13-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​សេចក្ដី​សន្យា ដល់​លោក​អ័ប្រា‌ហាំ នឹង​ពូជ​លោក ឲ្យ​បាន​លោកីយ​ជា​មរដក នោះ​មិន​មែន​ដោយ‌សារ​ក្រិត្យ‌វិន័យ​ទេ គឺ​ដោយ‌សារ​សេចក្ដី​សុចរិត​ដែល​មក​ដោយ​សេចក្ដី​ជំនឿ​វិញ ពី​ព្រោះ​បើ​សិន​ជា​ពួក​អ្នក​ដែល​អាង​ក្រិត្យ‌វិន័យ​បាន​គ្រង​មរដក នោះ​សេចក្ដី​ជំនឿ​បាន​ទៅ​ជា​ឥត​អំពើ​វិញ ហើយ​សេចក្ដី​សន្យា​ក៏​ឥត​ប្រយោជន៍​ដែរ ឯ​ក្រឹត្យ​វិន័យ នោះ​បង្កើត​សេចក្ដី​ក្រោធ ដ្បិត​កន្លែង​ណា​ដែល​គ្មាន​ក្រិត្យ‌វិន័យ នោះ​ក៏​ឥត​មាន​សេចក្ដី​រំលង​ដែរ ដូច្នេះ សេចក្ដី​សន្យា​បាន​មក​ដោយ​សេចក្ដី​ជំនឿ ដើម្បី​ឲ្យ​បាន​ត្រូវ​ខាង​ព្រះ‌គុណ ប្រយោជន៍​ឲ្យ​សេចក្ដី​សន្យា​បាន​ខ្ជាប់‌ខ្ជួន ដល់​ពូជ​លោក​ត​ទៅ មិន​មែន​ត្រឹម​តែ​ពូជ​ដែល​អាង​ក្រិត្យ‌វិន័យ​ប៉ុណ្ណោះ គឺ​ដល់​ទាំង​ពូជ​ដែល​អាង​សេចក្ដី​ជំនឿ​របស់​លោក​អ័ប្រា‌ហាំ ដែល​ជា​ឰយុកោ​នៃ​យើង​ទាំង​អស់​គ្នា​ថែម​ទៀត​ផង

ចែក​រំលែក
អាន រ៉ូម 4