រ៉ូម 4:11
រ៉ូម 4:11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហើយលោកបានទទួលទីសម្គាល់នៃការកាត់ស្បែកនេះ ទុកជាត្រានៃសេចក្តីសុចរិត ដែលលោកមានដោយសារជំនឿ កាលពីលោកមិនទាន់កាត់ស្បែកនៅឡើយ ដើម្បីឲ្យលោកបានធ្វើជាឪពុកដល់មនុស្សទាំងអស់ដែលជឿ ដោយមិនបានកាត់ស្បែក ដើម្បីឲ្យព្រះរាប់អ្នកទាំងនោះជាសុចរិត
រ៉ូម 4:11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកទទួលពិធីកាត់ស្បែកតាមក្រោយ ទុកជាសញ្ញាបញ្ជាក់ថា លោកបានសុចរិតដោយសារជំនឿដែលលោកមានកាលពីមិនទាន់កាត់ស្បែកនៅឡើយ។ ដូច្នេះ លោកបានទៅជាឪពុករបស់មនុស្សទាំងអស់ ដែលមិនបានទទួលពិធីកាត់ស្បែក តែមានជំនឿ ហើយព្រះជាម្ចាស់ប្រោសគេឲ្យសុចរិត។
រ៉ូម 4:11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយលោកបានទទួលពិធីកាត់ស្បែកនេះ ទុកជាទីសំគាល់ ជាត្រានៃសេចក្ដីសុចរិត ដែលមកដោយសេចក្ដីជំនឿនោះឯង គឺជាសេចក្ដីជំនឿ ដែលលោកមាន ពីកាលមិនទាន់កាត់ស្បែកនៅឡើយ ដើម្បីឲ្យបានធ្វើជាឪពុក ដល់អស់អ្នកដែលជឿ ឥតកាត់ស្បែកផង ប្រយោជន៍ឲ្យបានរាប់សេចក្ដីសុចរិតនេះដល់អ្នកទាំងនោះ