រ៉ូម 3:9-12

រ៉ូម 3:9-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បើ​ដូច្នេះ តើ​យើង​ល្អ​ជាង​គេ​ឬ? ទេ មិន​មែន​ទាល់​តែ​សោះ! ដ្បិត​យើង​បាន​ចោទ​ប្រកាន់​រួច​ហើយ​ថា ទាំង​សាសន៍​យូដា និង​សាសន៍​ក្រិក សុទ្ធ​តែ​ស្ថិត​នៅ​ក្រោម​អំណាច​បាប​ទាំង​អស់ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «គ្មាន​អ្នក​ណា​សុចរិត​ឡើយ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង គ្មាន​អ្នក​ណា​ម្នាក់​ដែល​យល់ គ្មាន​អ្នក​ណា​ម្នាក់​ដែល​ស្វែង​រក​ព្រះ។ គ្រប់​គ្នា​បាន​បែរ​ចេញ ហើយ​ទាំង​អស់​គ្នា​ត្រឡប់​ជា​ឥត​ប្រយោជន៍ គ្មាន​អ្នក​ណា​ម្នាក់​ដែល​ប្រព្រឹត្ត​សប្បុរស​ឡើយ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង» ។

ចែក​រំលែក
អាន រ៉ូម 3

រ៉ូម 3:9-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បើ​ដូច្នេះ យើង​ដែល​ជា​សាសន៍​យូដា តើ​យើង​ប្រសើរ​ជាង​គេ​ឬ? ទេ យើង​មិន​ប្រសើរ​ជាង​គេ​ទាល់​តែ​សោះ! ដ្បិត​យើង​បាន​បញ្ជាក់​រួច​មក​ហើយ​ថា មនុស្ស​ទាំង​អស់ ទោះ​បី​សាសន៍​យូដា​ក្ដី សាសន៍​ក្រិក​ក្ដី សុទ្ធ​តែ​មាន​បាប​សោយ​រាជ្យ​ពី​លើ​ទាំង​អស់​គ្នា ដូច​មាន​ចែង​ទុក​មក​ថា៖ «គ្មាន​មនុស្ស​ណា​សុចរិត​ឡើយ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង គ្មាន​នរណា​ម្នាក់​ដឹង​ខុស​ត្រូវ គ្មាន​នរណា​ម្នាក់​ស្វែង​រក​ព្រះ‌ជា‌ម្ចាស់។ មនុស្ស​គ្រប់ៗ​រូប​បាន​វង្វេង ចេញ​ឆ្ងាយ​ពី​ព្រះ‌ជា‌ម្ចាស់ ហើយ​វិនាស​បាត់​បង់​ជា​មួយ​គ្នា គ្មាន​នរណា​ប្រព្រឹត្ត​អំពើ​សប្បុរស​សោះ​ឡើយ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង» ​។

ចែក​រំលែក
អាន រ៉ូម 3