រ៉ូម 3:3-5

រ៉ូម 3:3-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

តែ​បើ​មាន​អ្នក​ខ្លះ​មិន​ស្មោះ​ត្រង់ តើ​ដូច​ម្តេច​ទៅ​វិញ? តើ​ចិត្ត​មិន​ស្មោះ​ត្រង់​របស់​គេ នឹង​ធ្វើ​ឲ្យ​ព្រះ‌ហឫ‌ទ័យ​ស្មោះ​ត្រង់​របស់​ព្រះ ទៅ​ជា​មិន​កើត​ការ​ឬ? មិន​មែន​ដូច្នោះ​ទេ! ទោះ​បី​គ្រប់​គ្នា​ជា​មនុស្ស​ភូត​ភរ​ក្ដី ក៏​ព្រះ​នៅ​តែ​ពិត​ត្រង់​ដែរ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា «ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​រាប់​ជា​សុចរិត ពេល​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល ហើយ​មាន​ជ័យជម្នះ ពេល​គេ​ជំនុំ​ជម្រះ​ព្រះ‌អង្គ» ។ ប៉ុន្តែ បើ​សេចក្តី​ទុច្ចរិត​របស់​យើង បង្ហាញ​ឲ្យ​ឃើញ​សេចក្តី​សុចរិត​របស់​ព្រះ តើ​យើង​គួរ​និយាយ​ដូច​ម្តេច? ថា​ព្រះ​ទុច្ចរិត​ឬ ដែល​ព្រះ‌អង្គ​ដាក់​ទោស​យើង? (នេះ​ខ្ញុំ​និយាយ​តាម​របៀប​មនុស្ស​លោក)។

ចែក​រំលែក
អាន រ៉ូម 3

រ៉ូម 3:3-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បើ​ដូច្នេះ ត្រូវ​គិត​ដូច​ម្ដេច? ដោយ​មាន​សាសន៍​យូដា​ខ្លះ​មិន​ស្មោះ​ត្រង់​នឹង​ព្រះអង្គ តើ​ចិត្ត​មិន​ស្មោះ​ត្រង់​របស់​គេ​នឹង​នាំ​ឲ្យ​ព្រះ‌ជា‌ម្ចាស់​លែង​មាន​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់​ដែរ​ឬ? មិន​ដូច្នោះ​ទេ ទោះ​បី​មនុស្ស​គ្រប់​រូប​សុទ្ធ​តែ​ជា​អ្នក​កុហក​ក្តី ក៏​ព្រះ‌ជា‌ម្ចាស់​នៅ​តែ​មាន​ព្រះ‌ហឫទ័យ​សច្ចៈ​ដែរ ដូច​មាន​ចែង​ទុក​មក​ថា: «ត្រូវ​ឲ្យ​គេ​ទទួល​ស្គាល់​ថា​ព្រះអង្គ​សុចរិត ឥត​ល្អៀង​ក្នុង​ព្រះ‌បន្ទូល​សោះ​ឡើយ ហើយ​ព្រះអង្គ​នឹង​មាន​ជ័យ‌ជម្នះ នៅ​ពេល​គេ​កាត់​ក្តី​ព្រះអង្គ» ​។ ប្រសិន​បើ​អំពើ​ទុច្ចរិត​របស់​យើង​បង្ហាញ​ឲ្យ​ឃើញ​ថា​ព្រះ‌ជា‌ម្ចាស់​សុចរិត តើ​ឲ្យ​យើង​ថា​ដូច​ម្ដេច​ទៅ​វិញ? ប្រសិន​បើ​ព្រះ‌ជា‌ម្ចាស់​ដាក់​ទោស​យើង​ តើ​បាន​សេចក្ដី​ថា​ព្រះអង្គ​មិន​សុចរិត​ឬ? (ខ្ញុំ​និយាយ​ដូច្នេះ គឺ​និយាយ​តាម​របៀប​មនុស្ស​លោក)។

ចែក​រំលែក
អាន រ៉ូម 3

រ៉ូម 3:3-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តែ​បើ​មាន​អ្នក​ខ្លះ​មិន​ជឿ នោះ​ដូច​ម្តេច​ទៅ សេចក្ដី​ដែល​គេ​មិន​ជឿ​នោះ តើ​នឹង​ធ្វើ​ឲ្យ​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​ទៅ​ជា​មិន​កើត​ការ​វិញ​ឬ​អី ទេ មិន​មែន​ឡើយ សូម​ឲ្យ​ព្រះ​បាន​រាប់​ជា​ពិត ហើយ​គ្រប់​ទាំង​មនុស្ស​ជា​ភូត‌ភរ​វិញ​ចុះ ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ឲ្យ​ទ្រង់​បាន​រាប់​ជា​សុចរិត ក្នុង​កាល​ដែល​ទ្រង់​មាន​បន្ទូល ហើយ​ឲ្យ​ទ្រង់​បាន​ឈ្នះ ក្នុង​កាល​ដែល​គេ​ជំនុំ‌ជំរះ​ទ្រង់» ប៉ុន្តែ បើ​សិន​ជា​សេចក្ដី​ទុច្ចរិត​របស់​យើង​រាល់​គ្នា បាន​នាំ​ឲ្យ​គេ​ឃើញ​សេចក្ដី​សុចរិត​របស់​ព្រះ​ច្បាស់​ជាង នោះ​តើ​នឹង​ថា​ដូច​ម្តេច តើ​ព្រះ‌ទ្រង់​ទុច្ចរិត​ឬ​អី ដែល​ទ្រង់​ធ្វើ​ទោស​នោះ (នេះ​ខ្ញុំ​និយាយ​តាម​បែប​មនុស្ស​លោក)

ចែក​រំលែក
អាន រ៉ូម 3