រ៉ូម 3:26-28

រ៉ូម 3:26-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្នុង​គ្រា​ដែល​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់​ដល់​គេ​នោះ​ទេ។ ឥឡូវ​នេះ ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​បង្ហាញ​អំពី​របៀប​ដែល​ព្រះអង្គ​ប្រោស​មនុស្ស​ឲ្យ​សុចរិត ដើម្បី​សម្តែង​ថា​ព្រះអង្គ​សុចរិត ហើយ​ព្រះអង្គ​ប្រោស​អ្នក​ដែល​ជឿ​លើ​ព្រះ‌យេស៊ូ​ឲ្យ​សុចរិត​ផង​ដែរ។ ដូច្នេះ តើ​មនុស្ស​អាច​មាន​មូល​ហេតុ​អ្វី​អួត‌អាង​ខ្លួន​បាន? គ្មាន​ទាល់​តែ​សោះ! តើ​គេ​យក​អ្វី​ជា​ទី​ពឹង? ពឹង​លើ​ការ​ប្រព្រឹត្ត​អំពើ​ល្អ​ឬ? ទេ គឺ​ពឹង​ផ្អែក​លើ​ជំនឿ​វិញ ដ្បិត​យើង​យល់​ថា ព្រះ‌ជា‌ម្ចាស់​ប្រោស​មនុស្ស​ឲ្យ​សុចរិត មក​ពី​គេ​មាន​ជំនឿ មិន​មែន​មក​ពី​គេ​ប្រព្រឹត្ត​តាម​វិន័យ​ឡើយ។

ចែក​រំលែក
អាន រ៉ូម 3

រ៉ូម 3:26-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដើម្បី​នឹង​សំដែង​ឲ្យ​ឃើញ​សេចក្ដី​សុចរិត​របស់​ព្រះ នៅ​ជាន់​ឥឡូវ​នេះ ប្រយោជន៍​ឲ្យ​ទ្រង់​បាន​សុចរិត ព្រម​ទាំង​រាប់​ពួក​អ្នក​ដែល​មាន​សេចក្ដី​ជំនឿ ជឿ​ដល់​ព្រះ‌យេស៊ូវ ថា​ជា​សុចរិត​ដែរ។ ដូច្នេះ តើ​សេចក្ដី​អួត​អាង​នៅ​ឯ​ណា គឺ​ត្រូវ​លើក​ចោល​ហើយ តើ​ច្បាប់​ណា​ដែល​លើក​ចោល​នោះ តើ​ជា​ច្បាប់​ខាង​ឯ​ការ​ប្រព្រឹត្ត​ឬ មិន​មែន​ទេ គឺ​ជា​ច្បាប់​ខាង​ឯ​សេចក្ដី​ជំនឿ​វិញ​ទេ​តើ ដ្បិត​យើង​ខ្ញុំ​អាង​ថា មនុស្ស​បាន​រាប់​ជា​សុចរិត ដោយ‌សារ​សេចក្ដី​ជំនឿ គឺ​មិន​មែន​ដោយ​ការ​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ​ទេ

ចែក​រំលែក
អាន រ៉ូម 3