រ៉ូម 3:24-26

រ៉ូម 3:24-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

តែ​ដោយ​សារ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ ពួក​គេ​បាន​រាប់​ជា​សុចរិត​ដោយ​ឥត​គិត​ថ្លៃ តាម​រយៈ​ការ​ប្រោស​លោះ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ព្រះ​បាន​ប្រគល់​ព្រះ‌អង្គ​ជា​យញ្ញ​បូជា​ប្រោស​លោះ ដោយ​សារ​ព្រះ‌លោហិត​ព្រះ‌អង្គ តាម​រយៈ​ជំនឿ។ ព្រះ‌អង្គ​ធ្វើ​ដូច្នេះ ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​សេចក្តី​សុចរិត​របស់​ព្រះ‌អង្គ ហើយ​ចំពោះ​ការ​ដែល​ព្រះ‌អង្គ​បាន​ទត​រំលង​អំពើ​បាប​ដែល​គេ​បាន​ប្រព្រឹត្ត​ពី​មុន ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អត់‌ធ្មត់ ដើម្បី​សម្ដែង​ឲ្យ​ឃើញ​នៅ​គ្រា​នេះ​ថា ព្រះ‌អង្គ​សុចរិត ហើយ​ថា ព្រះ‌អង្គ​រាប់​អ្នក​ដែល​មាន​ជំនឿ​ដល់​ព្រះ‌យេស៊ូវ ជា​សុចរិត​ផង​ដែរ។

ចែក​រំលែក
អាន រ៉ូម 3

រ៉ូម 3:24-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

តែ​ដោយ‌សារ​ព្រះ‌គុណ និង​ដោយ‌សារ​ការ​ប្រោស​លោះ​ដែល​ស្ថិត​នៅ​ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ ព្រះ‌អម្ចាស់​ប្រោស​គេ​ឲ្យ​សុចរិត ដោយ​ឥត​គិត​ថ្លៃ​។ ព្រះ‌ជា‌ម្ចាស់​បាន​តម្រូវ​ឲ្យ​ព្រះ‌យេស៊ូ​ធ្វើ​ជា​យញ្ញ‌បូជា សម្រាប់​លោះ​អស់​អ្នក​ដែល​មាន​ជំនឿ ឲ្យ​រួច​ពី​បាប ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះអង្គ។ ធ្វើ​ដូច្នេះ ព្រះអង្គ​បង្ហាញ​របៀប​ដែល​ព្រះអង្គ​ប្រោស​មនុស្ស​ឲ្យ​សុចរិត គឺ​ពី​ដើម ព្រះអង្គ​ពុំ​បាន​ដាក់​ទោស​មនុស្ស​លោក​ដែល​ប្រព្រឹត្ត​អំពើ​បាប ក្នុង​គ្រា​ដែល​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់​ដល់​គេ​នោះ​ទេ។ ឥឡូវ​នេះ ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​បង្ហាញ​អំពី​របៀប​ដែល​ព្រះអង្គ​ប្រោស​មនុស្ស​ឲ្យ​សុចរិត ដើម្បី​សម្តែង​ថា​ព្រះអង្គ​សុចរិត ហើយ​ព្រះអង្គ​ប្រោស​អ្នក​ដែល​ជឿ​លើ​ព្រះ‌យេស៊ូ​ឲ្យ​សុចរិត​ផង​ដែរ។

ចែក​រំលែក
អាន រ៉ូម 3

រ៉ូម 3:24-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តែ​ដោយ​ពឹង​ដល់​ព្រះ‌គុណ​ទ្រង់ នោះ​បាន​រាប់​ជា​សុចរិត​ទទេ ដោយ‌សារ​សេចក្ដី​ប្រោស​លោះ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ដែល​ព្រះ​បាន​តាំង​ទ្រង់​ទុក​ជា​ទី​សន្តោស​ប្រោស ដោយ‌សារ​សេចក្ដី​ជំនឿ​ដល់​ព្រះ‌លោហិត​ទ្រង់ សំរាប់​នឹង​សំដែង​ឲ្យ​ឃើញ​សេចក្ដី​សុចរិត​របស់​ព្រះ ចំពោះ​ការ​ដែល​ទ្រង់​មិន​ប្រកាន់​អំពើ​បាប ដែល​គេ​ប្រព្រឹត្ត​ពី​ដើម ដោយ​ទ្រង់​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ ដើម្បី​នឹង​សំដែង​ឲ្យ​ឃើញ​សេចក្ដី​សុចរិត​របស់​ព្រះ នៅ​ជាន់​ឥឡូវ​នេះ ប្រយោជន៍​ឲ្យ​ទ្រង់​បាន​សុចរិត ព្រម​ទាំង​រាប់​ពួក​អ្នក​ដែល​មាន​សេចក្ដី​ជំនឿ ជឿ​ដល់​ព្រះ‌យេស៊ូវ ថា​ជា​សុចរិត​ដែរ។

ចែក​រំលែក
អាន រ៉ូម 3

រ៉ូម 3:24-26

រ៉ូម 3:24-26 គខប