រ៉ូម 3:19-20
រ៉ូម 3:19-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឥឡូវនេះ យើងដឹងថា សេចក្តីដែលមានចែងក្នុងក្រឹត្យវិន័យ គឺចែងសម្រាប់ពួកអ្នកដែលសិ្ថតនៅក្រោមក្រឹត្យវិន័យ ដើម្បីឲ្យមនុស្សទាំងអស់បិទមាត់ ហើយឲ្យពិភពលោកទាំងមូល ស្ថិតនៅក្រោមការជំនុំជម្រះរបស់ព្រះ។ ដូច្នេះ គ្មានមនុស្សណាបានរាប់ជាសុចរិត នៅចំពោះព្រះអង្គ ដោយការប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ ដ្បិតតាមរយៈក្រឹត្យវិន័យ នោះសម្ដែងឲ្យស្គាល់អំពើបាប។
រ៉ូម 3:19-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើងដឹងថា គ្រប់សេចក្ដីដែលមានចែងទុកក្នុងក្រឹត្យវិន័យ* សុទ្ធតែចែងទុកសម្រាប់អស់អ្នកដែលចំណុះក្រឹត្យវិន័យ ដើម្បីកុំឲ្យមនុស្សណាម្នាក់រកពាក្យដោះសាបាន ហើយឲ្យពិភពលោកទាំងមូលទទួលទោស នៅចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់។ ដូច្នេះ គ្មានមនុស្សណាបានសុចរិតនៅចំពោះព្រះភ័ក្ត្រព្រះអង្គ ដោយការប្រព្រឹត្តតាមក្រឹត្យវិន័យទេ ព្រោះគម្ពីរវិន័យគ្រាន់តែនាំឲ្យគេស្គាល់អំពើបាបប៉ុណ្ណោះ។
រ៉ូម 3:19-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯគ្រប់ទាំងសេចក្ដីដែលក្រិត្យវិន័យបង្គាប់ នោះយើងដឹងថា បង្គាប់ដល់តែពួកអ្នកដែលនៅក្នុងបន្ទុកក្រិត្យវិន័យទេ ដើម្បីឲ្យគ្រប់ទាំងមាត់ត្រូវបិទ ហើយឲ្យលោកីយទាំងមូលជាប់មានទោសនៅចំពោះព្រះ ហេតុនោះបានជាគ្មានមនុស្សណាបានរាប់ជាសុចរិត នៅចំពោះទ្រង់ ដោយអាងការប្រព្រឹត្តតាមក្រិត្យវិន័យនោះឡើយ ដ្បិតក្រិត្យវិន័យគ្រាន់តែសំដែងឲ្យស្គាល់អំពើបាបប៉ុណ្ណោះ។