រ៉ូម 3:12-14
រ៉ូម 3:12-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គ្រប់គ្នាបានបែរចេញ ហើយទាំងអស់គ្នាត្រឡប់ជាឥតប្រយោជន៍ គ្មានអ្នកណាម្នាក់ដែលប្រព្រឹត្តសប្បុរសឡើយ សូម្បីតែម្នាក់ក៏គ្មានផង» ។ «បំពង់កគេជាផ្នូរខ្មោចនៅចំហ គេប្រើអណ្តាតរបស់គេដើម្បីបញ្ឆោត បបូរមាត់របស់គេបង្កប់ដោយពិសពស់វែក»។ «មាត់របស់គេមានពេញដោយពាក្យបណ្តាសា និងពាក្យជូរចត់ »។
រ៉ូម 3:12-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មនុស្សគ្រប់ៗរូបបានវង្វេង ចេញឆ្ងាយពីព្រះជាម្ចាស់ ហើយវិនាសបាត់បង់ជាមួយគ្នា គ្មាននរណាប្រព្រឹត្តអំពើសប្បុរសសោះឡើយ សូម្បីតែម្នាក់ក៏គ្មានផង» ។ «បំពង់ករបស់គេប្រៀបបាននឹងផ្នូរខ្មោច នៅបើកចំហ អណ្ដាតរបស់គេគ្រលាស់តែពាក្យ បោកបញ្ឆោត មាត់របស់គេមានបង្កប់នូវពិសពស់វែក» ។ «មាត់របស់គេពោរពេញទៅដោយពាក្យ អពមង្គល និងពាក្យជូរចត់» ។
រ៉ូម 3:12-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រប់គ្នាបានបែរចេញ ហើយត្រឡប់ជាឥតប្រយោជន៍ទាំងអស់គ្នា គ្មានអ្នកណាដែលប្រព្រឹត្តតាមសេចក្ដីសប្បុរសសោះ តែម្នាក់ក៏គ្មានផង បំពង់កគេជាផ្នូរខ្មោចនៅចំហ គេប្រើអណ្តាតគេសំរាប់នឹងបញ្ឆោត ឯនៅបបូរមាត់គេ មានសុទ្ធតែពិសពស់ហនុមាន ហើយមាត់គេមានពេញដោយសេចក្ដីបណ្តាសា នឹងសេចក្ដីជូរចត់