រ៉ូម 3:10-18
រ៉ូម 3:10-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូចមានសេចក្តីចែងទុកមកថា៖ «គ្មានអ្នកណាសុចរិតឡើយ សូម្បីតែម្នាក់ក៏គ្មានផង គ្មានអ្នកណាម្នាក់ដែលយល់ គ្មានអ្នកណាម្នាក់ដែលស្វែងរកព្រះ។ គ្រប់គ្នាបានបែរចេញ ហើយទាំងអស់គ្នាត្រឡប់ជាឥតប្រយោជន៍ គ្មានអ្នកណាម្នាក់ដែលប្រព្រឹត្តសប្បុរសឡើយ សូម្បីតែម្នាក់ក៏គ្មានផង» ។ «បំពង់កគេជាផ្នូរខ្មោចនៅចំហ គេប្រើអណ្តាតរបស់គេដើម្បីបញ្ឆោត បបូរមាត់របស់គេបង្កប់ដោយពិសពស់វែក»។ «មាត់របស់គេមានពេញដោយពាក្យបណ្តាសា និងពាក្យជូរចត់ »។ «ជើងរបស់គេរហ័សតែនឹងបង្ហូរឈាម ផ្លូវរបស់គេមានសុទ្ធតែសេចក្តីវិនាស និងសេចក្តីវេទនា គេមិនបានស្គាល់ផ្លូវសុខសាន្តទេ »។ «គ្មានការកោតខ្លាចព្រះ នៅចំពោះភ្នែកគេឡើយ »។
រ៉ូម 3:10-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដូចមានចែងទុកមកថា៖ «គ្មានមនុស្សណាសុចរិតឡើយ សូម្បីតែម្នាក់ក៏គ្មានផង គ្មាននរណាម្នាក់ដឹងខុសត្រូវ គ្មាននរណាម្នាក់ស្វែងរកព្រះជាម្ចាស់។ មនុស្សគ្រប់ៗរូបបានវង្វេង ចេញឆ្ងាយពីព្រះជាម្ចាស់ ហើយវិនាសបាត់បង់ជាមួយគ្នា គ្មាននរណាប្រព្រឹត្តអំពើសប្បុរសសោះឡើយ សូម្បីតែម្នាក់ក៏គ្មានផង» ។ «បំពង់ករបស់គេប្រៀបបាននឹងផ្នូរខ្មោច នៅបើកចំហ អណ្ដាតរបស់គេគ្រលាស់តែពាក្យ បោកបញ្ឆោត មាត់របស់គេមានបង្កប់នូវពិសពស់វែក» ។ «មាត់របស់គេពោរពេញទៅដោយពាក្យ អពមង្គល និងពាក្យជូរចត់» ។ «ជើងរបស់គេចាំតែឈានទៅបង្ហូរឈាម គេទៅកន្លែងណា កន្លែងនោះខ្ទេចខ្ទីអន្តរាយអស់។ គេមិនស្គាល់ផ្លូវទៅកាន់សន្តិភាពទេ» ។ «គេរស់ដោយមិនកោតខ្លាចព្រះជាម្ចាស់ សោះឡើយ» ។
រ៉ូម 3:10-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូចមានសេចក្ដីចែងទុកមកថា «គ្មានអ្នកណាសុចរិតសោះ សូម្បីតែម្នាក់ក៏គ្មានផង គ្មានអ្នកណាដែលយល់ គ្មានអ្នកណាដែលស្វែងរកព្រះ គ្រប់គ្នាបានបែរចេញ ហើយត្រឡប់ជាឥតប្រយោជន៍ទាំងអស់គ្នា គ្មានអ្នកណាដែលប្រព្រឹត្តតាមសេចក្ដីសប្បុរសសោះ តែម្នាក់ក៏គ្មានផង បំពង់កគេជាផ្នូរខ្មោចនៅចំហ គេប្រើអណ្តាតគេសំរាប់នឹងបញ្ឆោត ឯនៅបបូរមាត់គេ មានសុទ្ធតែពិសពស់ហនុមាន ហើយមាត់គេមានពេញដោយសេចក្ដីបណ្តាសា នឹងសេចក្ដីជូរចត់ ជើងគេរហ័សនឹងកំចាយឈាម នៅអស់ទាំងផ្លូវរបស់គេ មានសុទ្ធតែសេចក្ដីវិនាស នឹងសេចក្ដីទុក្ខលំបាក គេមិនបានស្គាល់ផ្លូវសុខសាន្តសោះ ក៏គ្មានសេចក្ដីកោតខ្លាចចំពោះព្រះ នៅភ្នែកគេឡើយ»