រ៉ូម 3:1-4

រ៉ូម 3:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ តើ​សាសន៍​យូដា​មាន​អ្វី​វិសេស​ជាង​គេ ហើយ​ការ​កាត់​ស្បែក​មាន​ប្រយោជន៍​អ្វី? មាន​ច្រើន​គ្រប់​ជំពូក ដ្បិត​មុន​ដំបូង ព្រះ​បាន​ប្រគល់​ព្រះ‌បន្ទូល​ទុក​នឹង​គេ តែ​បើ​មាន​អ្នក​ខ្លះ​មិន​ស្មោះ​ត្រង់ តើ​ដូច​ម្តេច​ទៅ​វិញ? តើ​ចិត្ត​មិន​ស្មោះ​ត្រង់​របស់​គេ នឹង​ធ្វើ​ឲ្យ​ព្រះ‌ហឫ‌ទ័យ​ស្មោះ​ត្រង់​របស់​ព្រះ ទៅ​ជា​មិន​កើត​ការ​ឬ? មិន​មែន​ដូច្នោះ​ទេ! ទោះ​បី​គ្រប់​គ្នា​ជា​មនុស្ស​ភូត​ភរ​ក្ដី ក៏​ព្រះ​នៅ​តែ​ពិត​ត្រង់​ដែរ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា «ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​រាប់​ជា​សុចរិត ពេល​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល ហើយ​មាន​ជ័យជម្នះ ពេល​គេ​ជំនុំ​ជម្រះ​ព្រះ‌អង្គ» ។

ចែក​រំលែក
អាន រ៉ូម 3

រ៉ូម 3:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដូច្នេះ តើ​សាសន៍​យូដា​ប្រសើរ​ជាង​គេ​យ៉ាង​ណា ហើយ​ការ​កាត់​ស្បែក​មាន​សារ‌ប្រយោជន៍​យ៉ាង​ណា​ដែរ? សាសន៍​យូដា​ពិត​ជា​ប្រសើរ​លើស​គេ​បំផុត គ្រប់​វិស័យ​ទាំង​អស់​មែន គឺ​មុន​ដំបូង ព្រះ‌ជា‌ម្ចាស់​បាន​ប្រគល់​ព្រះ‌បន្ទូល​មក​ឲ្យ​សាសន៍​យូដា។ បើ​ដូច្នេះ ត្រូវ​គិត​ដូច​ម្ដេច? ដោយ​មាន​សាសន៍​យូដា​ខ្លះ​មិន​ស្មោះ​ត្រង់​នឹង​ព្រះអង្គ តើ​ចិត្ត​មិន​ស្មោះ​ត្រង់​របស់​គេ​នឹង​នាំ​ឲ្យ​ព្រះ‌ជា‌ម្ចាស់​លែង​មាន​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់​ដែរ​ឬ? មិន​ដូច្នោះ​ទេ ទោះ​បី​មនុស្ស​គ្រប់​រូប​សុទ្ធ​តែ​ជា​អ្នក​កុហក​ក្តី ក៏​ព្រះ‌ជា‌ម្ចាស់​នៅ​តែ​មាន​ព្រះ‌ហឫទ័យ​សច្ចៈ​ដែរ ដូច​មាន​ចែង​ទុក​មក​ថា: «ត្រូវ​ឲ្យ​គេ​ទទួល​ស្គាល់​ថា​ព្រះអង្គ​សុចរិត ឥត​ល្អៀង​ក្នុង​ព្រះ‌បន្ទូល​សោះ​ឡើយ ហើយ​ព្រះអង្គ​នឹង​មាន​ជ័យ‌ជម្នះ នៅ​ពេល​គេ​កាត់​ក្តី​ព្រះអង្គ» ​។

ចែក​រំលែក
អាន រ៉ូម 3

រ៉ូម 3:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ តើ​សាសន៍​យូដា​វិសេស​ជាង​គេ​យ៉ាង​ណា ឬ​ការ​កាត់​ស្បែក​មាន​ប្រយោជន៍​ដូច​ម្តេច​ខ្លះ មាន​គ្រប់​ជំពូក​ជា​ច្រើន​ណាស់ មុន​ដំបូង គឺ​ពី​ព្រោះ​បាន​ផ្ញើ​ព្រះ‌បន្ទូល​ទុក​នឹង​គេ តែ​បើ​មាន​អ្នក​ខ្លះ​មិន​ជឿ នោះ​ដូច​ម្តេច​ទៅ សេចក្ដី​ដែល​គេ​មិន​ជឿ​នោះ តើ​នឹង​ធ្វើ​ឲ្យ​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​ទៅ​ជា​មិន​កើត​ការ​វិញ​ឬ​អី ទេ មិន​មែន​ឡើយ សូម​ឲ្យ​ព្រះ​បាន​រាប់​ជា​ពិត ហើយ​គ្រប់​ទាំង​មនុស្ស​ជា​ភូត‌ភរ​វិញ​ចុះ ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ឲ្យ​ទ្រង់​បាន​រាប់​ជា​សុចរិត ក្នុង​កាល​ដែល​ទ្រង់​មាន​បន្ទូល ហើយ​ឲ្យ​ទ្រង់​បាន​ឈ្នះ ក្នុង​កាល​ដែល​គេ​ជំនុំ‌ជំរះ​ទ្រង់»

ចែក​រំលែក
អាន រ៉ូម 3